0

ឈ្មួញធំ​និងតូចនាំ​ចូលទំនិញគេ​ចពន្ធពីស្រុ​កយួនតាមច្រ​កដួនរ័ត្នស្រុក​មេមត់ខេត្ត​ត្បូងឃ្មុំ​ដោយ​សេរីលោក ​បែន រ័ត្ន ស្នងការនគរបាល​ខេត្តត្បូង​ឃ្មុំមិនចាត់វិធានការ​ទប់ស្កាត់ស​កម្មភាពនាយប៉ុស្តិ៍ន​គរបាលការ​ពារព្រំដែ​ន

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្ន បានឲ្យដឹងថា  មេប៉ុស្តិ៍នគរបាលការ​ពារព្រំដែននៅច្រក តំបន់ដូនរ័ត្ន ជាអ្នក មាន សិទ្ធិអំណាចខ្លាំងជាងគេ ក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធពីស្រុកយួននិងនាំចេញ ទំនិ ញច្រើនប្រភេទពីស្រុកយួនតាមច្រកនេះ។  ចំណែកលោក បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ មិន ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់នាយប៉ុស្តិ៍នគរបាលការពារព្រំដែននៅច្រកតំបន់ដូនរ័ត្ន នោះទេ ទំនង ជាប់ពាក់ព័ន្ធបញ្ហាផលប្រយោជន៍។  ហេតុនេះ​នាយឧត្តរសេនីយ៍នេត  សាវឿន អគ្គស្នងការនគ របាលជាតិ និង លោក ជៀម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះករណីឈ្មួញ នាំចូលទំនិញពីស្រុ កយួនតាមច្រកដូនរ័ត្ន កំពុងកើតឡើងយ៉ាងពេញបន្ទុក។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកតំបន់ដូនរ័ត្ន ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ​បច្ចុប្បន្នឈ្មួញ អាចនាំ ចូល ទំនិ ញគេចពន្ធពីស្រុកយួនតាមប៉ុស្តិ៍នគរបា លការ​ពារព្រំដែនច្រកតំបន់ដូនរ័ត្ន ​យ៉ាងពេញបន្ទុកដោយមា នការបើកដៃពីសមត្ថកិច្ចនគរបាលការពារព្រំដែន និងពីមន្ត្រីគយពុករលួយ​។ ទន្ទឹមនឹងនេះ ក៏មានឈ្មួញដឹក ជញ្ជូនកសិផលនិងទំនិញផ្សេងៗពីស្រុកខ្មែរចូលទៅស្រុកយួនតាមច្រកដូនរ័ត្ន យ៉ាងពេញបន្ទុកផង ដែរព្រោះ មេប៉ុស្តិ៍នគ របាលការពារព្រំដែននិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតតែពីរឿងប្រមូលលុយប៉ុណ្ណោះ។

បើតាមប្រភពខ្លះបង្ហើបឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ទេនោះគឺមេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកតំបន់ដូនរ័ត្ន មិនហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់តាមអំពើចិត្តឡើយ។ ដូច្នេះលោក ជៀម ច័ន្ទសោ​ភ័ណ អភិបាលខេត្តត្បូងឃ្មុំ គួរពិនិត្យឡើងវិញខ្លះផងព្រោះបច្ចុប្បន្នលោក បែន រ័ត្ន ស្នងការ​នគរបាលខេត្តត្បូងឃ្មុំ បើកដៃឲ្យ មេប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ធ្វើអ្វីៗតាមអំពើចិត្ត​។ ជាងនេះទៅទៀតឈ្មួញមួយចំនួន​អាចនាំចេញ ឈើនាំចេញធ្យូងទៅស្រុកយួនតាមច្រកដូនរ័ត្ន យ៉ាងរាលដាលផងដែរ ព្រោះសមត្ថកិច្ចជាច្រើនស្ថា​ប័ននៅច្រកនេះកំពុងសប្បាយប្រមូលុយចែកគ្នាធ្វើមានធ្វើបានដោយមិនខ្វល់ពីការរិះគន់អ្វីឡើយ។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!