0

លោក​ គឹម សុវណ្ណ​ប្រធានម​ន្ទីរសាធារ​ណការខេត្តប​ន្ទាយមានជ័យ​និងបក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្តអំ​ពើពុ​ករលួយកាន់តែខ្លាំងឯ​លោក​ សេង​ ឈួនមេជញ្ជីង​ថ្លឹងរថយន្តទូ​ទាំងប្រទេសស​ម្ងំស្ងាត់ឈឹ​ង

ប្រភពស្និទ្ធនឹងលោក  គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា  ច្រើនឆ្នាំកន្លងទៅនេះលោក គឹម  សុវណ្ណប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើន យ៉ាងគ្មានញញើតអ្វីឡើយ។ ក្នុង នោះគំ រោង ស្ថាប នា ផ្លូវ ជួសជុលផ្លូវក្នុងខេត្តបន្ទាយមាន ជ័យ  នាពេលកន្លងមកក៏ដូចជាការចំ ណាយផ្សេ ងៗនៅក្នុងមន្ទីរសា ធារណកា រខេ ត្តបន្ទា យមានជ័យ ពោរពេញទៅដោយភាពមិនប្រក្រតីយ៉ាងពេញបន្ទុក។ បញ្ហានេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ ណការនិងដឹកជញ្ជូន មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវច្រើនបែ បច្រើ នយ៉ា ងរបស់ លោ ក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ និងបក្ខពួកត្រូវបានលាតត្រដាងជាបន្តបន្ទាប់។

ប្រភពពីមន្ត្រីរាជ ការនៅក្នុងមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួ យច្រើន បែ ប ច្រើ នយ៉ាង របស់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ត្រូវបានលាតត្រដា ងជាបន្តបន្ទាប់យ៉ា ងណាក៏ដោយ ក៏ ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក គឹម សុវណ្ណ និងបក្ខពួកមួយក្ដាប់តូចឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ ព្រោះអាងមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសា ធារណការនិងដឹកជញ្ជូន ជាបង្អែករឹងមាំ។ មិនតែប៉ុណ្ណោះលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារ ណការខេត្តបន្ទាយមា នជ័យ នៅតែបណ្តោយឲ្យលោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ សង្កាត់និមិត្ត  ក្រុងប៉ោយប៉ែត ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួល។

ក្រុមឈ្មួញនិងក្រុមអាជីវករដឹ កជញ្ជូនទំនិញពីច្រកប៉ោយប៉ែត ឆ្លងកាត់ស្ថានីយ៍ជញ្ជី ងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមកា រកំណត់របស់ក្រុមម ន្ត្រីប្រចាំ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តកូនដំរី នោះដែរមិនអាចតវ៉ាបានឡើយ។ ជាងនេះទៅទៀតលោក ប៉ាល់ សុមេដា បានឃុ បឃិតឲ្យម្ចាស់រថយន្តដឹកខ្សាច់ ដឹកថ្មផ្ទុកលើសទម្ងន់បើកបរវាងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ទៅដល់ក្រុងប៉ោយប៉ែត យ៉ាងអនា ធិបតេយ្យដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ រីឯលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស សម្ងំស្ងាត់ឈឹងទុកឲ្យលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ​ និងលោក ប៉ាល់ សុមេដា ធ្វើអ្វីៗតាមអំពើចិត្ត។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!