0

លោក​ ហេង សំហៃ ​មេគយច្រក​កំពង់ផែកែវផុ​សអាងអំ​ណាចមិន​ញញើតក្នុង​ការប្រព្រឹ​​ត្តអំពើពុក​រលួយ

អំពើពុករលួយរបស់​លោក ហេង សំហៃ គឺឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចព​ន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំ​និញខុសច្បា​ប់​​យ៉ាងរាលដាល ហើយក៏មានការឃុបឃិតកែឯកសារបន្លំប្រភេទទំនិញទៀតផង។ ប្រភពពីមន្ត្រីគយក្នុងខេ​ត្តព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ធ្វើឲ្យរដ្ឋត្រូវខាត់បង់ចំណូ​លពន្ធយ៉ាង​ច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែ​ៗ ហើយលោក​ ហេង​ សំហៃ នៅតែបន្តប្រព្រឹ​ត្តអំពើពុករលួ​យដោយគ្មានញ​ញើតអ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតប​ណ្តោយឲ្យលោក​ ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះលោក គុណ ញឹម ដែលជាមេគយ​ធំ ត្រូវបានគេដឹងថា ជាបង្អែករឹងមាំរបស់លោក ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ទៅហើយ។ ជា​​ងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើប​អង្កេតឲ្យបានស៊ី​ជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ហើយចាត់វិធាន​ការទប់ស្កាត់ប្រក​បដោយប្រសិទ្ធភាព។

ប្រភពពីមន្ត្រីគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ហេង​ សំហៃ ប្រធានការិយាល័យគយ​ច្រកកែវផុស ស្រុកស្ទឹងហា​វ ខេត្តព្រះសីហនុ អាងមានខ្នងបង្អែករឹងមាំ ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ អំពើពុករលួយរបស់លោក ហេង សំហៃ គឺឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញ​ខុសច្បាប់យ៉ាង​រាលដាល ហើយក៏មានការឃុបឃិតកែឯកសារបន្លំប្រភេទទំនិញទៀតផង។ ចំណែក លោក គុណ ញឹម អគ្គនាយកនៃអគ្គនា​យកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅតែរក្សាភាពស្ងៀមស្ងាត់​បើទោះបីរឿងអាស្រូវពុករលួ​យរបស់លោក ហេង​ សំហៃ​ ប្រ​ធានការិយាល័យគយច្រកកែវផុស ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។

តាមប្រភពពីមន្ត្រីនៅច្រកកំពង់ផែកែវផុស បានឲ្យដឹងថា លោក ហេង​ សំហៃ ទទួលបាន តំណែងជា ប្រធា​នការិយាល័​យកំពង់ផែនេះ​​ច្រើនឆ្នាំមកហើយដោយពុំមានការផ្លាស់ប្តូរឡើយ ព្រោះលោក ហេង សំហៃ មានខ្នងបង្អែកយ៉ាងរឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួ ញនាំចូលតាម ច្រកកំពង់ផែកែ វផុស បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ​គឺឈ្មួញ​ឃុបឃិតបង់លុ យលើតុក្រោម តុជាមួយលោក ហេង​ សំហៃ ប្រធានការិ យាល័យគ យច្រកកែវផុស យ៉ាងសុខស្រួល។ ជាងនេះទៅទៀត ឈ្មួញមួយចំនួនបា នបង្ហើបឲ្យដឹង ថា លោក ហេង​ សំហៃ ប្រធានការិយាល័​យគយច្រ​កកែវផុស រាប់ក្បាលរថយន្តដឹកទំនិញយកលុយតាមអំពើចិត្តហើយយកឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ទៅប្រើជា​ប្រចាំ។​មានត

download unnamed

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!