0

ប្រធាន​សាខាគ​យខេត្តកោះ​កុង ​លោក សំ​ កុសលប្រ​ព្រឹត្តអំពើពុ​ករលួយ​កាន់តែខ្លាំង​លោក ឱម​ យ៉ិនទៀងប្រធា​ន​អង្គភាពប្រឆាំងអំ​ពើពុករ​លួយមិនគួរ​មើលរំល​ង

ប្រភពពីមន្ត្រីគយក្នុងខេត្តកោះកុងមួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រក ទ្វារអន្តរជាតិ ចាំ យាម ច្រកប៉ាក់ខ្លង និងច្រកស្រែអំបិល ជាដើមគឺបង់ពន្ធត្រឹម៣៥ ទៅ ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះក្រុមឈ្មួ ញបែងចែកផល ប្រយោជន៍ លើតុក្រោមតុជាមួយលោក សំ កុសល  មេគយខេត្តកោះកុង ។ ជាងនេះទៅទៀតលោក សំ កុសល ប្រធាន សា ខាគ យខេត្តកោះ កុង ឃុបឃិតឲ្យឈ្មួញធំៗខ្លះបង់ពន្ធតាមរ បៀបម៉ៅការដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនព្រោះអាងមានខ្នង បង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពស្និទ្ធនឹងលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង បាន ឲ្យដឹងថា​ ខ្នងបង្អែករឹងមាំរបស់លោក សំ កុសល គឺលោក គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋាន គយនិ ងរដ្ឋាករក ម្ពុជា ហេតុនេះហើយទើបលោក  សំ កុសល ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។

គួររំលឹកដែរថា រឿងអាស្រូវពុករ លួយយ៉ាងពេញទំហឹងរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ត្រូវបាន បណ្តាញ ព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ប៉ុន្តែលោក គុណ ញឹម ដែលជាមេគយធំ សម្ងំស្ងៀម ធ្វើមិនដឹងមិន ឮអ្វីទាំងអស់។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង​ ប្រធានអង្គភា ពប្រឆាំងអំពើពុករលួយ ក៏ធ្វើមិនដឹងមិនឮជុំវិញរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ប្រធានសាខាគ យខេត្តកោះកុ ង និងបក្ខពួកនោះឡើយ។ ហេតុនេះហើយទើបលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង កាន់តែមានអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកោះកុងបានឲ្យដឹងថា​ បច្ចុប្បន្នប៉ុស្តិ៍ជជុះរបស់មន្ត្រីគយនៅចំណុចអណ្តូងទឹក នៅតែដំណើរការយ៉ាងរលូនហើយជាប្រភពចំណូលដ៏សំខាន់របស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ដែលកំពុងខំប្រឹងសាងភាពល្បីល្បាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអំពើពុករលួយយ៉ា ងរាលដាលរបស់លោ ក សំ កុសល ប្រធានសាខាគយខេត្តកោះកុង កំពុងធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងក្លាទៅលើ កំណែ ទម្រង់ស៊ីជ ម្រៅនៅក្នុងស្ថាប័នគយផងដែរ។ លើសនេះទៅទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា ប្រមុខរា ជរដ្ឋាភិ បាល និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរទុកឲ្យមន្ត្រីពុករលួយដូចជាលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ធ្វើអ្វីៗតាមអំពើចិត្ត។មានត

83536758_168534864445097_1047864585912057856_n 83430303_820572261687041_6030848061767417856_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!