0

ឈ្មួញចា​ក់ដីលុបឆ្នេ​រសមុទ្រនៅ​ស្រុកស្ទឹងហា​វលោក គួច​ ចំរើន ​អភិបាលខេត្ត​ព្រះសី​ហនុ​និង​ប្រធាន​មន្ទីររ៉ែនិ​ងថាមពលខេត្តព្រះ​សីហនុ​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំ​គ្នាដេកលក់​ស្ងាត់​ឈឹង

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​១ ឃុំ​ទំនប់រលក បាន​ឲ្យ​ដឹងថា ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប បាន​ប្រើ​គ្រឿងចក្រ​ប្រមាណ​ជាង​១០​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយដី​ឆ្នេរសមុទ្រ ហើយ​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​ថ្ម​ធំ​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប មិន​ត្រឹមតែ​ទន្ទ្រាន​កាន់កាប់​ដី​ឆ្នេរសមុទ្រ​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​បាន​បំពាន​លើដី​ធ្លី​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​នៅក្នុង​ភូមិ​១ ទៀតផង​ព្រោះ​ម្ចាស់​ក្រុមហ៊ុន​នេះ អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ជាក់ស្ដែង​អភិបាលស្រុក​ស្ទឹងហាវ លោក ឆាយ សុគន្ធ​ដា ក៏ដូចជា​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​ថ្ម​ធំ ភូមិ​១ ឃុំ​ទំនប់រលក​នោះទេ ហើយ​ទុក​ឲ្យ​ក្រុមហ៊ុន​នោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ករណី​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​ថ្ម​ធំ ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ យ៉ាង​គឃ្លើន​នោះ មិនទាន់​ត្រូវបាន​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ទេនោះ គឺ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទប់ស្កាត់​ជាមិនខាន​។ ប៉ុន្តែ​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប ហ៊ាន​ធ្វើ​សកម្មភាព​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ដែលជា​ដី​រដ្ឋ​និង​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុងភូមិ​១ ឃុំ​ទំនប់រលក យ៉ាង​កំរោល​ដូច​សព្វថ្ងៃនេះ​។​

​ មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា ចាប់តាំងពី​លោក គួច ចំរើន ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន រួចមក​គឺ​សកម្មភាព​ក្រុម​ឈ្មួញ​ឬ​ក្រុមហ៊ុន​ចាក់ដី​លុប​ឆ្នេរសមុទ្រ ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដូច​មុន​ដដែល​។ ជាការ​ពិត​ថ្មីៗ​នេះ​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប បានធ្វើ​សកម្មភាព​ឈូសឆាយដី​ឆ្នេរសមុទ្រ​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​ថ្ម​ធំ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ យ៉ាង​គឃ្លើន ហើយ​ទាំង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ នាំគ្នា​ដេកលក់​ស្ងាត់ឈឹង​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់។មានត

79509101_2660252287573756_3534866777345359872_n that-0037

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!