0

លោក​​ ចាន់​ បញ្ញាវ័ន្ត មេពេ​ទ្យសត្វខេ​ត្តកំពង់ធំ​ជំនាញខាង​ប្រមូលលុ​យតាមរ​បៀ​បពុ​ករ​លួយ

ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ទៀតថា ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ទើប​មន្ត្រី​ពេទ្យសត្វ​នៅ​ស្រុក​ស្ទោង និង​បណ្ដា​ស្រុក​នានា​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ជាងនេះទៅទៀត​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​គោក្របី ជ្រូក​មាន់​ទា ចូល​ខេត្តកំពង់ធំ ឬ​ឆ្លងកាត់​ខេត្តកំពង់ធំ គឺ​មិនដែល​ឃើញ​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ព្រមទាំង​បក្ខពួក​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ផ្ទុយទៅវិញ​ឲ្យ​តែ​ក្រុម​ឈ្មួញ​បង់លុយ​តាម​ការកំណត់​របស់លោក ចាន់ បញ្ញា​វ័​ន្ត និង​បក្ខពួក គឺអាច​ដឹកជញ្ជូន​សត្វ​ជ្រូក គោក្របី មាន់​ទា ចូល​ខេត្តកំពង់ធំ និង​ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​សុខ​ស្រួល ហើយ​បើ​ឈ្មួញ​ណា​ហ៊ាន​គេចវេះ​មិន​បង់លុយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ មាន​ច្រើនបែប​ច្រើនយ៉ាង ព្រោះ​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ កំពុង​បណ្ដោយ​ឲ្យ​លោក ចាន់ បញ្ញា​វ័​ន្ត និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ជាប្រចាំ​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ប៉ែន វណ្ណ​រិ​ទ្ធ ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ រួចមក​គឺ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក ចាន់ បញ្ញា​វ័​ន្ត ដែលជា​ប្រធានការិយាល័យ​ផលិតកម្ម​បសុព្យាបាល​ខេត្តកំពង់ធំ នោះទេ​។ ផ្ទុយទៅវិញ​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ឃុបឃិត​ឲ្យ​លោក ចាន់ បញ្ញា​វ័​ន្ត ព្រមទាំង​មន្ត្រី​ពេទ្យសត្វ​នៅ​ស្រុក​ស្ទោង និង​តាម​បណ្ដា​ស្រុក​នានា​គាប​យកលុយ​ពី​អាជីវកម្ម​សត្តឃាត​តាម​អំពើ​ចិត្ត​។ អាច​និយាយបានថា លោក ប៉ែន វណ្ណ​រិ​ទ្ធ កំពុង​សម្រួល​ឲ្យ​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ងងើល​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភព​ស្និទ្ធ​នឹង​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមមន្ត្រី​ពេទ្យសត្វ​នៅ​ស្រុក​ស្ទោង គាប​យកលុយ​ពី​ពួកគាត់​ខុសពី​តម្លៃ​ដែលមាន​ក្នុង​សៀវភៅ​បន្ទុក ក៏ដូចជា​គោលការណ៍​កំ​ណ​ត់របស់​មន្ទីរ​ពាក់​ព័ន្ធ​។ ក្រុមអាជីវករ​ក្នុងស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​យក​សត្វ​ជ្រូក សត្វ​គោ ទៅ​កាប់​ក្នុង​ទីសត្តឃាត​ស្រុក​ស្ទោង ត្រូវបាន​មន្ត្រី​ពេទ្យសត្វ​កាត់​យក​សាច់​កន្លះ​គីឡូក្រាម​ក្នុង​១​ក្បាល ដោយ​មិនដឹងថា​យកទៅ​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នោះទេ​។ បើតាម​ការអះអាង​រប​ស់​ក្រុមអាជីវករ​នៅ​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ទៀតថា លោក គាង ផាន់​ណា ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្ទោង តែង​ដោះសា​យករួចខ្លួន​នៅពេល​មន្ត្រី​ពេទ្យសត្វ​ក្នុងស្រុក​ស្ទោង គាប​យកលុយ​ពី​ក្រុមអាជីវករ​កាប់​ជ្រូក កាប់​គោ តាម​អំពើ​ចិត្ត​។មានត

79520243_2364049063701416_9216164656530325504_n 79511780_824586831295588_8433578072820678656_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!