0

ភ្នំទ្រង់​បាតស្រុក​ក្រឡាញ់ប្រ​ឈមនឹងការរ​លត់រលា​យដោយសា​រស្នាដៃមេ​ឈ្មួញ ​សៀង​ ណាំលោក​ មាស​ ជូរ៉ានីប្រ​ធានមន្ទីរ​រ៉ែនិង​ថាមពលខេត្ត​គិតតែប្រ​មូលលុយតាម​របៀបពុ​ករ​លួយ

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ សៀង ណាំ ក្នុងការ​វាយ​បំបែក​ថ្មភ្នំ​ទ្រង់​បាត ធ្វើ​អាជីវកម្ម​នោះ​ជាបន្ទាន់​។ ដោយហេតុថា ករណី​មេ​ឈ្មួញ សៀង ណាំ ប្រើ​គ្រឿងចក្រ​វាយ​បំបែក​ថ្មភ្នំ​ទ្រង់​បាត ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ផងដែរ ក្នុងខណៈដែល​ភ្នំ​ទ្រង់​បាត អាច​ប្រឈម​នឹង​ការ​រលាយបាត់​រូបរាង​នាពេល​ឆាប់ៗ​ខាងមុខ​។ មានការ​រិះគន់​ចំៗ​ថា លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​តែប៉ុណ្ណោះ ហើយ​ករណី​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សៀង ណាំ វាយ​បំបែក​ថ្មភ្នំ​ទ្រង់​បាត នៅ​ស្រុក​ក្រឡាញ់ ធ្វើ​អាជីវកម្ម គឺ​អាចជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក មាស ជូ​រ៉ានី

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ក្រឡាញ់ បាន​ឲ្យ​ដឹងថា ភ្នំ​ទ្រង់​បាត ក្នុងស្រុក​ក្រឡាញ់ កំពុង​ប្រឈម​នឹង​ការ​រលាយបាត់​រូបរាង​ទាំងស្រុង​ដោយសារ​ស្នាដៃ​មេ​ឈ្មួញ សៀង ណាំ ដែលជា​មេ​ឈ្មួញ​ល្បីឈ្មោះ​ក្នុង​ខេត្តសៀមរាប និង​ជា​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ផងដែរ​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​របស់​មេ​ឈ្មួញ សៀង ណាំ ត្រូវបាន​គេ​ប្រើ​សម្រាប់​វាយ​បំបែក​គាស់កកាយ​ថ្មភ្នំ​ទ្រង់​បាត ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​។ ចំណែក​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​ព្រោះ​ខ្លាច​ឥទ្ធិពល​របស់​មេ​ឈ្មួញ សៀង ណាំ ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល​ប​នៅក្នុង​ខេត្តសៀមរាប​។

​បើតាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ សៀង ណាំ ហ៊ាន​ដាក់​គ្រឿងចក្រ​វាយ​បំបែក​ជីក​កកាយ​ថ្មភ្នំ​ទ្រង់​បាត ស្រុក​ក្រឡាញ់ យ៉ាង​រលូន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ក្រឡាញ់ ក៏ដូចជា​ពី​សំណាក់​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក មាស ជូ​រ៉ានី និង​មន្ត្រីក្រោមឱវាទ​ទេនោះ គឺ​មេ​ឈ្មួញ សៀង ណាំ មិន​អាចធ្វើ​អាជីវកម្ម​ថ្ន​ភ្នំ​ទ្រង់​បាត​នៅ​ស្រុក​ក្រឡាញ យ៉ាង​សុខ​ស្រួល​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែក​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប កំពុង​សម្ងំ​ស្ងាត់ឈឹង​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សៀង ណាំ វាយ​បំបែក​ថ្មភ្នំ​ទ្រង់​បាត ធ្វើ​អាជីវកម្ម​យ៉ាង​រលូន ហើយ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​ជា​ប្រព័ន្ធ​តែម្ដង​។

បឋម

13-1 12-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!