0

ក្រុម​ហ៊ុនហ្វាយអិ​លភីគ្រុប​ចាក់ដីលុ​បឆ្នេរសមុ​ទ្រនៅឃុំទំន​ប់រលកមា​នការឃុបឃិ​តជាប្រព័ន្ធ​លោក គួច​ ចំរើន អភិបាលខេត្តព្រះ​សីហនុរក្សា​ភាពស្ងៀម​ស្ងាត់

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សូម្បីតែ​ដីធ្លី​ពួកគាត់​ដែល​កំពុង​កាន់កាប់​ស្របច្បាប់ ហើយ​មាន​ឯកសារ​កាន់កាប់​ទទួល​ស្គាល់​ដោយ​មន្ត្រី​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ក៏ត្រូវ​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប រំលោភ​យក​យ៉ាង​កំរោល​ផងដែរ ហើយ​ថែមទាំង​បិទផ្លូវ​ធ្វើដំណើរ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាន់​ដីធ្លី​របស់ខ្លួន​ទៀតផង​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ រហូតមក​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប បាន​ប្រើ​គ្រឿងចក្រ​ប្រមាណ​១០​គ្រឿង ឈូសឆាយដី​នៅ​ចំណុច​ថ្ម​ធំ ហើយ​ចាក់ដី​លុប​ឆ្នេរសមុទ្រ​យ៉ាង​ពេញបន្ទុក ព្រោះ​គ្មាន​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​មួយ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប បាន​សម្រុក​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ក្នុង​មូលដ្ឋាន​ពួកគាត់​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់​ខេត្ត ឬ​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សូម្បីតែ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​ថ្ម​ធំ ភូមិ​១ ឃុំ​ទំនប់រលក យ៉ាង​គឃ្លើន​។ លើស​នេះ​ទៅទៀត​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប បាន​ចាក់ដី​បំពាន​រំលោភ​លើដី​ធ្លី​ប្រជាពលរដ្ឋ​នៅ​ជិតៗ​នោះ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ គឺ​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប ទន្ទ្រាន​យក​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុងភូមិ​១ យ៉ាង​កំរោល​តែម្ដង​។

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ករណី​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប ឈូសឆាយ​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​ថ្ម​ធំ ភូមិ​មួយ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ពេញបន្ទុក​ដល់​បរិស្ថាន​ធម្មជាតិ ព្រមទាំង​ប៉ះពាល់​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀតផង​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ក្រុមហ៊ុន​ហ្វា​យ​អិ​ល​ភី​គ្រុប ចាក់ដី​លុប​ឆ្នេរសមុទ្រ​និង​បំពាន​លើដី​ធ្លី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​នោះទេ បើទោះបី​ដឹងថា ក្រុមហ៊ុន​មិនទាន់​មានច្បាប់​អនុញ្ញាត​យ៉ាងណាក៏ដោយ​។មានត

79733848_578455462726753_8488751218410127360_n 80971298_1246190638909746_9015491350530883584_n 79200284_1367240043458073_8292899472761946112_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!