0

​លោក ឱម​ យ៉ិនទៀងប្រ​ធានអង្គភា​ពប្រឆាំងអំ​ពើពុករលួយមិ​នគួរមើលរំ​លងមេគ​យច្រក​ទំនប់រលកលោក ​ណុប សំអាន​ប្រព្រឹត្តអំពើពុករលួ​យដោយ​គ្មានញ​ញើតអ្វីទាំ​ងអ​ស់

ប្រភព​ស្និទ្ធ​នឹង​លោក ណុប សំអាន បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទំនប់រលក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​កំពុង​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង ព្រោះ​លោក ណុប សំអាន និង​បក្ខពួក​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ក៏ដូចជា​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ចេញពី​កំពង់ផែ យកលុយ​យ៉ាង​សុខ​ស្រួល​។ រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ណុប សំអាន ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក ណុប សំអាន ដែល​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​ញញើត​ក្នុងការ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល​នោះទេ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រក​កំពង់ផែ​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ណុប សំអាន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ជាបន្ទាន់​។ ដោយហេតុថា លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ កំពុង​បណ្ដោយ​ឲ្យ​លោក ណុប សំអាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ប្រចាំខេត្ត​ព្រះសីហនុ គឺ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់រលក មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ចិត្រ និង​ឈ្មួញ​ច្រើន​នាក់​ទៀត​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​ព្រោះ​លោក ណុប សំអាន គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ លើស​នេះ​ទៅទៀត​លោក អូន ព័ន្ធមុនីរ័ត្ន មិនគួរ​ទុក​ឲ្យ​លោក ណុប សំអាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​ករណី​លោក ណុប សំអាន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

4b27-991f-f276ff63019c-1-1

Filed in: ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!