0

មេគយច​ល័តសា​លាក្រហម​សប្បាយប្រមូ​លលុយស្រង់​ដើមមិនញ​ញើតអង្គភា​ព​ប្រឆាំងអំពើពុ​ករលួ​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទុង ធឿន បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​នាំចូល​ជ្រូក​គោក្របី មាន់​តាម​ច្រករបៀង​ក្នុងស្រុក​អូរជ្រៅ ហើយ​ដឹកជញ្ជូន​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​សាលា​ក្រហម គឺជា​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​លោក ទុង ធឿន និង​បក្ខពួក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម គឺ​លោក ទុង ធឿន មិនដែល​ចាត់វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ តាម​តួនាទី​របស់ខ្លួន​នោះទេ គឺ​គិតតែ​ពី​រឿង​ប្រើ​អំណាច​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​យ៉ាង​សុខ​ស្រួល ហើយ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក ទុង ធឿន កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ

 

​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​សាលា​ក្រហម​នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ថ្មី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ទុង ធឿន មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់ ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​សាលា​ក្រហម ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ទុង ធឿន មិនអាច​តវ៉ា​បានឡើយ​។ លើស​នេះ​ទៅទៀត​សូម្បីតែ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ទុង ធឿន មេ​គយ​ចល័ត​ស្នាក់ការ​សាលា​ក្រហម ស្រុក​អូរជ្រៅ នោះទេ​។

បើតាម​ការកត់សម្គាល់​របស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក ទុង ធឿន ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម​រួចមក គឺ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​អ្នក​មុន​ទៅទៀត ហើយ​លោក ទុង ធឿន តែង​យកឈ្មោះ​មន្ត្រី​គយ​ធំៗ​មួយចំនួន​មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​លោក ទុង ធឿន ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត ស្នាក់ការ​ចំណុច​សាលា​ក្រហម ភូមិ​សំរោង ឃុំ​ថ្មី ស្រុក​អូរជ្រៅ ទើប​មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ប្រការនេះ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​សៀម មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ចូលទៅ​រាជធានី​ភ្នំពេញ នៅសល់​ផលចំណេញ​តិចតួច​បំផុត​ព្រោះ​ត្រូវ​លោក ទុង ធឿន និង​បក្ខពួក​គាប​យកលុយ​តាម​អំពើ​ចិត្ត​។មានត

360 72748003_458371761692080_888775561294381056_n 73515698_2499127637038086_1211373574258950144_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!