0

លោកអ៊ុយ​​ វ៉ិត​មេគយ​ច្រ​កទ្វារអ​ន្តរជា​តិភ្នំដីភ្លេច​បណ្តាំ​​នា​យករដ្ឋមន្រ្តីឆ្លុះ​​កញ្ចក់​ងូត​ទឹ​ក​ដុ​ស​ក្អែល!

បាត់ដំបង៖ អាជីវកររកស៊ីដោះដូរទំនិញតាមច្រកភ្នំដីក្នុង ស្រុកសំពៅលូន ខេត្តបាត់ដំបង បាន សំដែ ង នូវការរិះគន់ចំៗ លោក អ៊ុយ វ៉ិ​តប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកភ្នំដី បានកំ ពុងប្រើអំណាច  ​ គាបសង្កត់ទៅលើ ប្រជាពលរដ្ឋអ្នករកស៊ីតូចតាច  ដែលបង្កផល លំបាក ក្នុងការរក ស៊ីដោយសារតែលោក  អ៊ុយ វ៉ិ​ត បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ​ ក្រោមឱវាទ​រ​ប​ស់​ខ្លួនដា ក់​កុងត្រូលជជុះ​ ចាំ​ជំរិត​យក​លុយ​ពី​អ្នករត់​តាក់​ ស៊ី​អ្នកបើករថយន្ត​ដឹកជញ្ជូន​ ទំនិញនិង​ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ  ដោយបង្គាប់ឲ្យបង់លុយដោយ​គ្មាន​វិ កិ្កយប័ត្រ​ត្រឹមត្រូវ​។ ប្រភពព័ត៌មានពីក្រុមអាជីវករបានឲ្យ ដឹងថាលោកអ៊ុយវិតប្រធានការិយាល័យគយនិងរដ្ឋាករ ប្រចាំច្រកទ្វារភ្នំដីកំពុង ត្រូវប៉ាន់កើបលុយតាមរយៈការបើក ឲ្យទំនិញគេចពន្ធហូរចូលមកក្នុង ស្រុក។សូម្បីតែអ្នកអូសរទេះប  ន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិ​ក​កំប៉ុកនិង​ រទេះ​អេតចាយ​ ក៏​ក្រុម​មន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ិ​តមិន ​លើកលែង​ដែរនោះ។ ​ គេអះអាងថាមន្ត្រីគយនៅក្រោមឱវាទ លោក អ៊ុយ វិតកំពុងដាក់ប៉ុស្តិ៍បន្ថែម ដែល​ស្ថិតនៅត្រង់ចំណុចភូមិវាលវង  ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដោយ​មាន​មន្ត្រី​គយ ​៤​ទៅ​៥​នាក់​ចាំ​ស្ទាក់​ជំរិត​យ កលុយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​ប្រភព​បានឲ្យដឹងថា  ជារៀងរាល់ពេល ដែលពួកគេដឹកឥវ៉ាន់ ចេញចូលម្តងៗ  ត្រូវ​បង់លុយ​ឲ្យទៅ​ការិយាល័យ​គយ នៅ​ច្រក​នេះ​រួចហើយ​ទើបអាចចេញចូលបានតាមធម្មតា។ ចំណែកឯ​កុងត្រូលជជុះ​របស់​មន្ត្រី​គយ ដែ​លជា​កូនចៅ​របស់​លោក​អ៊ុយ វ៉ិ​ត នៅ​ចំណុច​ភូ​មិ​ឃុំ​ខាងលើ​វិញគឺ​មាន​មន្ត្រី​គយ​ប្រចាំការ​ជានិ​ច្ចពី​០៤ទៅ​០៥​នាក់​ស្ទាក់​ចាំ​កាក់រថយន្តរទេះ​ប្រ​​ជាពលរដ្ឋ ឲ្យចូល​បង់​លុយ​តាម​ផ្លូវ​ថែម​ទៀត ។ បើមិនចូលបង់ឲ្យកុងត្រូលជជុះនោះ នោះទេ ច្បាស់​ ជា​គយ​គំរាម​ចាប់ ​យក​ទៅ​កន្លែង  ​ហើយ​ក្នុង​រថយន្ត​និមួយៗ  ត្រូវ​បង់ប្រាក់​ចាប់  ពី​៥០០០០​រៀល ទៅ​ ២០.០០០០​រៀល ​រហូតដល់ ​៥០.០​០​០​០​រៀល? បើ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បង់លុយ​ឲ្យ​ មន្ត្រី​គយ​ទាំង​នោះ​ទេ  គឺ​ក្រុម​គយ​ចោទប្រកា​ន់​ពួកគាត់  ដូចជា​ឥ​វ៉ាន់ បន្លែ ផ្លែ​ឈើ​ទាំង​អស់​ ហ្នឹង! ​សុទ្ធ​តែ​អ ត់​មាន​ពន្ធ​ ត្រូវ​តែ​បង់លុយ​ឲ្យទើប​បាន​ឲ្យ​រថយន្តទៅ  ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ ទៀត​គា​ត់​បាន​ តវ៉ា​ថា គាត់​បាន​បង់លុយ​ឲ្យ ការិយាល័យ​គយ​នៅ​ច្រក​រួច​ហើយ​  ម៉េច​បាន​ជា​មក​កាក់​តាម​ផ្លូវ​ទៀត  ។បើទោះបីជាប្រជាពលរដ្ឋ ពុំមានលុយបង់  ហើយអង្វរយ៉ាងណា ក៏ក្រុម គយមិន ព្រមឲ្យដឹកទំ និញចេញ ចូល បានឡើយ។ប្រភពបានបន្ថែម ឲ្យដឹងទៀតថាសូម្បី​តែ​ជី​មួយ​កា​រ៉ុង​ យកទៅ​ចំការ​ក៍បង់​ឲ្យ​ការិយាល័យ​គយ​ក្នុ​ង​មួយ​កា​រ៉ុង​២០​បាត​(​ប្រាក់​ថៃ​)បាន​គយ​ឲ្យទៅ​ហើយ​ពេល​ទៅដល់​កន្លែង​កុងត្រូលជជុះ​ត្រ​វ​បា​ន​គយ​ទារ​លុយ​បន្ថែមទៀត ដែល​ទង្វើ​របស់លោក​មេ​គយ​រូបនេះ​កំពុង​ជាន់(ក)ប្រជាពលរដ្ឋឲ្យរងទុក្ខលំបាកនឹងបង្កបន្ថែមភាពក្រីក្រ នៅតែបន្តរហូតមិនចេះចប់ទេ បើសិន​ជា​ក្រុម​មន្ត្រី​គយ​ដែល​ពុករលួ​យតាំងពី​កូនចៅ​រហូត​ដល់​មេ​បែប​នេះ​ ធ្វើឲ្យ​ប្រ​ជាពលរដ្ឋ​និង​អាជីវករ​កាន់តែ​ក្តៅក្រហាយ ដែ​ល​អាច​ខឹង​គោ​ទៅ​វាយរ​ទេះ​ជា​ក់​ជាមិនខាន  ក្រោម​ស្នាដៃ​ពុករលួយ​របស់លោក  អ៊ុយ វ៉ិ​តប្រធាន​គយ​ប្រចាំ ​ច្រក​ភ្នំ​ដី​(​គី​ឡូ​១៣)  ដែល​កំពុង​ល្បីល្បាញ​ខាង​ ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង ​ពេ​ញបន្ទុក ។
សូមជម្រាបជូនដែរថាក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់និងមន្ត្រី រាជកា រកង កម្លាំងប្រដាប់អាវុធក្នុ ងខេត្តបន្ទាយមានជ័យសម្តេច តេជោហ៊ុនសែនបាន ព្រមានផងដែរចំពោះការ ដាក់កុងត្រូលទាំងជជុះឬមិនជជុះគឺ ត្រូវលុបបំបាត់ឲ្យអស់រួម ទាំងជ ញ្ជីងថ្លឹង អនាធិបតេយ្យ   អាជ្ញាធរខេត្ត ត្រូវចេះពិនិត្យនិ ង កែលម្អឡើងវិញបើ  មានអ្វីមិនល្អ ឬមិន ប្រក្រតី  មន្ត្រីរាជការ និងកងប្រដាប់អាវុធ ។  ទន្ទឹមគ្នានោះសម្តេច ហ៊ុន សែន  បានជំ រុញ ដល់មន្ត្រីរាជការ ត្រូវខិតខំយកចិត្តទុកដាក់  ដោះស្រាយសេវាតម្រូវ ការចាំបាច់នានា ជូនប្រជាពលរ ដ្ឋ ឲ្យបានឆាប់រហ័ស  និងមានប្រសិទ្ធភាព ត្រូវតែ លុបបំបាត់រាល់ កំហុសឆ្គងការ ថ្នាំងថ្នាក់ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំកសាងអំពើល្អឲ្យបានច្រើន មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និងដោះស្រាយទំនាស់ ដីធ្លីក្នុងខេត្ត នីមួយៗរបស់ខ្លួនឲ្យបានល្អនិងមានប្រសិទ្ធភាព ។ជាងនោះទៅទៀតនោះ សម្តេចតេ ជោហ៊ុនសែននាយករដ្ឋមន្រ្តី កម្ពុជាបានដាក់ចេញនូវអភិក្រមសម្រាប់មន្រ្តីទាំង ឡាយនៅក្នុងរា ជរដ្ឋាភិបាលនីតិកាលរដ្ឋស ភាអាណតិ្តទី៥ឲ្យមុជទឹកឆ្លុះ កញ្ចក់ដុសក្លែលនិងវះកាត់៕

73523458_2416997778561012_1776171871151063040_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!