0

ក្រុម​ឈ្មួញធំៗ​សម្រុកបំ​ផ្លាញព្រៃឈើ​ក្នុងខេត្ត​ពោធិ៍សា​ត់គ្មានញ​ញើតច្បា​ប់

ថ្មីៗ​នេះ​ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស​ក្នុងស្រុក​វាលវែង​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មួយចំនួន​បានលើកឡើង​ថា ការដែល​លោក ប៉ាន់ មរកត ហ៊ាន​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងបរិស្ថាន​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត មេ​ឈ្មួញ តាំង អៀង និង​មេ​ឈ្មួញ ជឿ​ង ថេ​ង នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចូលមក​ខេត្តកំពង់ស្ពឺ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ត្រូវបាន​គេ​ដឹងថា ជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

តាម​ការកត់សម្គាល់​ពី​មជ្ឈដ្ឋាន​នានា​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​អំឡុង​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​អាវុធហត្ថ​បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ជាច្រើន​ករណី​ហើយ​កម្ទេចចោល​នៅ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​ផងដែរ​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ គ្មាន​ប្រសិទ្ធភាព​ឡើយ ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​ស្និទ្ធ​នឹង​លោក ប៉ាន់ មរកត បាន​ឲ្យ​ដឹងថា លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បានចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ក្នុងខណៈដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បណ្ដោយ​ឲ្យ​លោក ប៉ាន់ មរកត និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។មានត

FB_IMG_1554369961921 tt-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!