0

ល្បែងបា​ញ់កាំជ្រួ​ចក្រុង​សំរោងខេ​ត្តឧត្ដរមាន​ជ័យកំពុង​ធ្វើឲ្យប្រជា​ពលរដ្ឋភ័យ​ខ្លាច

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ និង​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ល្បែង​បាញ់​កាំជ្រួច​នៅក្នុង​សង្កាត់​អូរ​ស្មាច់ ចំណុច​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ជាបន្ទាន់​។ ដោយហេតុថា សំឡេង​ផ្ទុះ​នៃ​កាំជ្រួច​រំខាន​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជិត​តំបន់​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ហើយ​ផ្សែង​កាំជ្រួច​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទៀតផង​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ទំនងជា​អភិបាលក្រុង​សំរោង និង​អធិការនគរបាល​ក្រុង​សំរោង ទទួលបាន​ផលប្រយោជន៍​អ្នកបើក​ល្បែង​បាញ់​កាំជ្រួច​នៅក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ទើប​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាល់តែសោះ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា នៅតាម​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​លេងល្បែង​ភ្នាល់​បាញ់​កាំជ្រួច ដែលជា​ល្បែង​ពេញនិយម​ក្នុង​ខេត្តឧត្ដរមានជ័យ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​ភ្នាល់​បាញ់​កាំជ្រួច​ម្ដងៗ​មាន​អ្នក​ចាញ់ឈ្នះ​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះដែរ​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ក្នុង​សង្កាត់​អូរ​ស្មាច់ ក៏ដូចជា​អភិបាលក្រុង​សំរោង និង​អធិការនគរបាល​ក្រុង​សំរោង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ល្បែងភ្នាល់​បាញ់​កាំជ្រួច​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មាន​អ្នកចូលរួម​លេង​យ៉ាងច្រើន​កុះករ​។

​បើតាម​ការអះអាង​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា ទីតាំង​លេងល្បែង​បាញ់​កាំជ្រួច​គឺ​នៅ​ចំណុច​ច្រក​អូរ​ស្មាច់ ព្រំប្រទល់​ខ្មែរ​-​សៀម ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅពេល​គេ​បាញ់​កាំជ្រួច​ម្ដង​លាន់ឮ​សំឡេង​ខ្ទ័រ​មេឃ ហើយ​មាន​ផ្សែងហុយ​យ៉ាងខ្លាំង​ពេញ​ខាងលើ​តំបន់​ច្រក​អូរ​ស្មាច់​។ ប៉ុន្តែ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ណា​ចុះទៅ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ល្បែង​បាញ់​កាំជ្រួច​ដែលជា​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។បឋម

72091550_403228127029679_912766033134092288_n 72123016_772682776524633_8156565103274098688_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!