0

លោក​ ណង​ ពិសិដ្ឋប្រធានមន្ទីរសេ​ដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្ត​សៀមរាបល្បីខាង​ពុករលួ​យ

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក ណង ពិសិដ្ឋ កំពុង​បង្កើត​សកម្មភាព​ពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត ហើយ​អំពើពុករលួយ​របស់លោក ណង ពិសិដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​សម្រាប់​មន្ទីរ​និង​អង្គភាព​នានា​ចំណុះ​សាលាខេត្ត​សៀមរាប​ផងដែរ​។ លើស​នេះ​ទៅទៀត​លោក ណង ពិសិដ្ឋ តែង​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទៅ​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​អំពើពុករលួយ​និង​រឿងអាស្រូវ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​លោក អូន ព័ន្ធមុនីរ័ត្ន និង​មន្ត្រី​ធំៗ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ ជា​បង្អែក​ទេនោះ គឺ​លោក ណង ពិសិដ្ឋ ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​

 

បើតាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក ណង ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ណង ពិសិដ្ឋ ត្រូវបាន​លាតត្រដាង​ជា​បន្ត​បន្តា​ប់​យ៉ាងណាក៏ដោយ ក៏​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​មន្ត្រី​ធំៗ​ក្នុង​ក្រសួង​នេះ​សម្ងំ​ស្ងាត់ឈឹង​តែម្តង​។ ចំណែក​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនទាន់មាន​ពេលវេលា​សមរម្យ​ណាមួយ​ដើម្បី​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ណង ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប នៅឡើយ​ទេ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ណង ពិសិដ្ឋ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រី​គណនេយ្យ​ប្រចាំ​មន្ទីរ​និង​អង្គភាព​នានា​ជុំវិញ​សាលាខេត្ត​សៀមរាប នៅតែ​ប្រឈម​នឹង​ការលំបាក​ពេល​ទៅ​ដក​ប្រាក់​ឬ​ទូទាត់​សាច់ប្រាក់​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប​។ ដោយហេតុថា ប្រសិនបើ​មន្ត្រី​គណនេយ្យ​ទាំងនោះ​មិន​កាត់​ភាគរយ​(​ទឹកតែ​) ឲ្យ​ទៅ​លោក ណង ពិសិដ្ឋ និង​បក្ខពួក​តាម​ការកំណត់​ទេនោះ គឺ​មិន​ងាយ​ដក​បាន​សាច់ប្រាក់​យកទៅ​អនុវត្តន៍​គម្រោង​ផ្សេងៗ និង​មិនអាច​ទូទាត់​បិទ​បញ្ជី​បាន​ឆាប់រហ័ស​ឡើយ​។ ហេតុនេះហើយ​ទើប​កន្លងមក​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​អង្គភាព​នានា​ចំណុះ​សាលាខេត្ត​សៀមរាប បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ណង ពិសិដ្ឋ ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដឹងឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​ជាក់ស្ដែង​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវបាន​គេ​ដឹងថា ជា​បង្អែក​រឹងមាំ​របស់លោក ណង ពិសិដ្ឋ ហើយ​ទុក​ឲ្យ​មន្ត្រី​ពុករលួយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន។(មានត)

72336727_2457209917894537_6167059341787529216_n 66295403_2264007540361078_1666609819525578752_n 65761572_358573278056436_7488893702463553536_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!