0

ឈ្មួញធំៗ​នាំចូលទំ​និញគេចព​ន្ធតាមច្រកកំពង់​ផែកែវផុសខេត្ត​ព្រះសីហនុតា​មអំពើចិត្ត​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​កែវផុស កាន់តែ​ច្រើនឡើងៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​លោក ហេង សំ​ហៃ ប្រើ​តួនាទី​និង​អំណាច​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​របស់​ឈ្មួញ​យកលុយ​តាម​អំពើ​ចិត្ត​រហូតដល់​ឈ្មួញ​ខ្លះ​អត់ធ្មត់​តទៅទៀត​លែង​បាន ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំ​ហៃ ជា​បន្តបន្ទាប់​។ ប្រភពពី​មន្ត្រី​នៅ​ច្រក​កែវផុស បាន​បង្ហើប​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​គឃ្លើន​បំផុត​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​កំពង់ផែ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​កំពង់ផែ​កែវផុស កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​កំពង់ផែ​កែវផុស សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា ករណី​លោក ហេង សំ​ហៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​តាម​កំពង់ផែ​កែវផុស ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​ ​មន្ត្រី​នៅ​ច្រក​កំពង់ផែ​កែវផុស មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ឈ្មួញ​ធំៗ​ច្រើន​នាក់​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​តាម​ច្រក​កែវផុស ក្នុងនោះ​មានដូចជា ឈ្មួញ​ឈ្មោះ តា​ធី ឈ្មួញ​ឈ្មោះ ហុង ឡេង​ហួរ ឈ្មួញ​ឈ្មោះ ចែ​វី ឈ្មួញ​ឈ្មោះ ចែ​ហួង ឈ្មួញ​ឈ្មោះ តា​កូ និង​ឈ្មួញ​ឈ្មោះ យាយ​ស៊ី ជាដើម​កំពុង​រកស៊ី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​កែវផុស យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​កែវផុស មានដូចជា សំបក​កង់​រថយន្ត ប្រេងម៉ាស៊ីន ស្រា​បៀរ ភេសជ្ជៈ​ច្រើន​ប្រភេទ គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​សង្ហា​រឹម​ជាដើម ដោយ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស យ៉ាង​សុខ​ស្រួល ហើយ​លោក ហេង សំ​ហៃ ថែមទាំង​ឃុបឃិត​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដែល​ឈ្មួញ​នាំចូល​ដើម្បី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​យ៉ាង​រលូន​។

​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន គឺ​លោក ហេង សំ​ហៃ តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទន្ទេញ​ជាប់មាត់​ដើម្បី​គាបសង្កត់​ទៅលើ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​មិន​ឲ្យ​តវ៉ា​បានឡើយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ហេង សំ​ហៃ មេ​គយ​ច្រក​កែវផុស ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​លោក ហេង សំ​ហៃ កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​។បឋម

67372947_513692582787401_5728407975295451136_n-Copy 67372947_513692582787401_5728407975295451136_n 67226932_381142452542332_6967703381053800448_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!