0

យុទ្ធនាការ​កម្ចាត់អំពើពុ​ករលួយ លោក​ អន ស៊ី​នួន​មេគយខេត្តកណ្តាល​កំពុងត្រូវបា​នលា​ត​ត្រដាង​ពីការទទួល​សំណូក​មេ​ឈ្មួញដឹ​កទំនិញ​មិន​ប្រក្រ​តី

ខេត្តកណ្តាល៖  ការអនុវត្តអភិក្រមទី៥នេះ  ដែលជាអភិក្រម  “វះកាត់” គឺ​កម្ចាត់ និងបោសសំអាតអំពើពុករលួយ ត្រូវបាន សម្តេច តេជោ ហ៊ុន សែ​ន  នាយករដ្ឋមន្ត្រីបានប្រកាសជារឿយៗ ក្រោយ រាជរដ្ឋាភិបាលនីតិកាលទី៦  ត្រូវបានបង្កើតឡើ​ង។ប៉ុន្តែមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួន មិនយក​ត្រចៀកស្តាប់និងកែ ខ្លួនទាល់តែសោះ  នៅតែប​ន្តទម្លាប់អាក្រក់ព្រោះ ផល ប្រយោ ជន៍ តាមរយ:​ការប្រព្រឹត្តអំពើពុករលួយ យ៉ាង​ចាក់ស្រេះមិនចេះ ​ស្កប់ស្កល់នោះឡើយ។​

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា  ក្រោយ​ពី​លោក អន ស៊ីនួន ទទួលបាន​តំណែង​ ជា​ប្រធា​ន​សាខាគយ​និងរដ្ឋាករ​ខេត្ត ក ណ្ដា ល គឺ​លោក អន ស៊ីនួន  កំពុង​អនុវត្តន៍​សេដ្ឋកិច្ចហោប៉ៅខ្លួន​ដើរ​ តាម​គន្លងចាស់​របស់លោក  វ៉ូ វណ្ណា អតីត​ប្រធាន​ សា ខាគ​យ​ខេត្តកណ្ដាល  ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល  ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ ជាតិ​លេខ​១  ផ្លូវជាតិ​លេខ​២  ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤  ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ ចូលមក​រាជធានី​ភ្នំពេញ  គឺជា​ប្រភព​ចំ​ណូល​របស់ លោក អន ស៊ីនួន តែ​ម្តង​។  ជាក់ស្តែ​ង​ប្រធាន​សាខាគយ​ខេត្តកណ្តា​ល  គឺ​លោក អន ស៊ីនួន មិនដែល​ចាត់វិធាន ការ​បង្ក្រាប​ក្រុម​ឈ្មួ​ញ​ ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំ​និញ​បង់ពន្ធ​មិន​គ្រប់  ឬ​ទំនិញ​ខុសច្បាប់​នោះទេ  គេ​ឃើញ​មាន​តែការ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំ​ងនោះ​ដឹកទំ​និញ​ទៅដ ល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព ​ដូចជា​នៅ​ច្រក​ជ្រៃ​ធំ ក្នុងស្រុកកោះធំ  ខេត្តកណ្តាល​និង​ច្រក​ផ្សេងៗទៀត  ក្រុម​ឈ្មួញ​អាច​នាំចូល​ទំ​និញគេច​ពន្ធ ​និង​ទំនិញ​បង់ពន្ធ​មិ​ន​គ្រប់យ៉ាង ​រ​លូន​ដូច​កា​លជំនាន់​លោក  វ៉ូ វណ្ណា នៅ​ធ្វើជា​ប្រ​ធាន​សាខាគយ ​ខេត្តកណ្ដាលយ៉ាងដូច្នោះ​ផងដែរ​។

​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាល  បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ធំៗ ​ដែល​ដឹកជញ្ជូន​ទំនិញគេចព​ន្ធ  ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូលទៅ ​រាជធានី​ភ្នំពេញ គឺ​សុទ្ធ​តែមាន​ទំនាក់ទំនង​ ជិតស្និទ្ធ​ជាមួយ​លោក  អន ស៊ីនួន ដើម្បី​សម្រួល​ ដល់​អាជីវកម្ម​របស់​ពួ​កគេ​។  ជាង​នេះ​ទៅទៀត​លោក អន ស៊ីនួន  បាន​បើកដៃ​ឲ្យ​ក្រុម មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត កណ្ដាល គាប​យកលុយ​ពី​ក្រុម ​ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹក​ជញ្ជូន ​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​ ខ្សែ​ក្នុង​ខេ​ត្តកណ្ដាល  ស្រេច​តែ​អំ ពើ​ចិត្ត​ បើទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំ​ដែន​រួច ហើយ​ក៏ដោយ​។

ប្រភពបន្តថា​ លោក អន ស៊ីនួន  មិន​ចាត់វិធាន​ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ ដឹកជញ្ជូន​ទំនិញគេចពន្ធ  និង​ទំនិញ​បង់ពន្ធ​ មិន​គ្រប់​ឆ្លងកាត់ ​ខេត្តកណ្តា​ល នោះទេ​។  ផ្ទុយទៅវិញ​លោក អន ស៊ីនួន  ទំ​នងជា​ចំណាយ​ដើមទុន​យ៉ាង ច្រើន​ក្នុងការ​ទ ទួ​លបាន​តំ ណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្តា​ល  ទើប​ខំប្រឹង​ស្រង់ដើម​តាម របៀប​ពុករលួយ​ដោយ​គ្មាន​ញ ញើត​អ្វី​ទាំងអស់​។

ប្រភពឲ្យដឹងទៀតថា​  លោក អន ស៊ីនួន កំពុង​ត្រូវប៉ាន់ នឹងការប្រមូលលុយបង់ខែ ពី​មេ​ឈ្មួញ សុខ ថៃ  ដឹកជ​ញ្ជូន​ទំនិញ គេច ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេសវៀតណាម តាម​ច្រក​ទ្វេរ​ភាគី​បាក់ដៃ  ស្រុក​អង្គរបុរី ខេត្តតាកែវ  និង​ដឹកជញ្ជូន ​ទំនិញ​ចូល ​តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ  ខេត្តកណ្ដាល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង ​នៅ​ក្រុង​តាខ្មៅ យ៉ាង​រលូន​  ដែលគេដាក់កា​រសង្ស័យថា  ប្រសិនបើ​គ្មាន​ការឃុបឃិត ​ជា​ប្រព័​ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ សុខ ថៃ  មិនអាច​ដឹកជញ្ជូ​ន​ទំនិញ គេចពន្ធ​ពី​ប្រទេស វៀតណាមចូល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ  ខេត្តកណ្ដាល ស្រេច​តែ​អំពើ​ចិត្ត​រ បស់ខ្លួន​បានឡើយ​។

តាម​ការ​បង្ហើប​ពី​មន្ដ្រីគយកូចតាច មួយចំនួននៅ​ក្នុងខេត្តកណ្ដាល  និងក្រុមឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា  រាល់​ទំនិញគេចពន្ធ​គឺ​មេ​ឈ្មួញ សុខ ថៃ ទទួល​ដឹក​តែ​ទំនិញ​ដែល​ឆ្លងដែន​ចូល​ដី​ខ្មែរ​រួចហើយ ចំណែក​ទំនិញ​នៅក្នុង​ទឹកដី​ វៀតណា​មវិញ​ មាន​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ យ៉ាំង ជា​អ្នករត់​ការចាត់ចែង​  ហើយ​ឈ្មួញ​ដែល​ស្និទ្ធ​នឹ​ង​មេ​ឈ្មួញ  សុខ ថៃ បាន​ឲ្យ​ដឹង​ ទៀ តថា មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តតាកែវ និង​ប្រធាន សាខាគយខេត្តកណ្ដាល លោក  អន ស៊ីនួន គឺសម្ងំ​ស្ងៀម​ស្ងាត់​ចាំ តែ​ទទួលផល​ប្រយោជន៍ ​ពី​មេ​ឈ្មួញ សុខ ថៃ យ៉ាង​សុខ​ស្រួល​ហើយ ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សុខ ថៃ  ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះ បា​ន​ក៏ដោយសា រ​លោក អន សុីនួន មានខ្នងបង្អែ​ករឹងមាំ នៅក្នុងអគ្គនាយកដ្ឋា​នគយនិ ងរដ្ធាករក​ម្ពុជា ទើបមិនញញើតក្នុងកា រប្រព្រឹត្តអំ ពើពុករ​លួយ ហើយកំពុង​ធ្វើអ្វីៗស្រេចតែចិត្តរបស់ខ្លួនដោយភាព​រលូនបំផុត។​

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង ​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹងថា  លោក អន សុីនួន មិនដែ​ល​មានការទប់ស្កាត់ បានម្តងណា​ឡើយពី​ទំនិញ​ដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល​ពី​ប្រទេសវៀត​ណាមត្រូវបាន​ដឹកជញ្ជូន​មក​ស្តុក​ទុក​នៅ​២​ទីតាំ​ង​ផ្សេងគ្នា គឺ​មួយកន្លែង​នៅផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និងរាជ​ធា​នីភ្នំពេញ ហើយ​ឃ្លាំង​មួយកន្លែង​ទៀត​នៅតាម​ផ្លូវ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ គឺសុទ្ធតែជាឃ្លាំងដែលលោក អន ស៊ីនួន ឃុបឃិតជាមួយមេ​ឈ្មួញ សុខ ថៃ ទើប​មេឈ្មួញ​រូបនេះ​តែង​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ព្រំដែន​ខ្មែរ​-​វៀតណាម នៅ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ច្រកទ្វារ​រ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល​ ព្រោះ​តែមាន​ការប្រ​ព្រឹត្តអំពើពុករលួយ​ជា​ប្រព័ន្ធ​ពី​មន្ត្រី​គយយ៉ាងសុ​ខស្រួលដោយគ្មានការរំខានពីសមត្ថកិច្ចខាង​ណាទៀតឡើយ​។​

ករណីខាងលើ​នេះក៏មានការអំពាវនាវដល់​លោ​ ក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ  ក៏ដូចជា​លោក  គុណ ញឹម អគ្គនាយ​ក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​មិនគួរ​បណ្ដែតប ណ្ដោយ​ឲ្យ​លោ​ក អន ស៊ីនួន ប្រធាន​សាខាគយ​ខេត្តកណ្ដាល  ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះតទៅទៀតនោះទេ​។(មានត)

rps20190819_135534

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!