0

សង្វៀន​ជល់មាន់​ក្រោយសួន​កាណាឌីយ៉ា​សង្កា​ត់ស្ទឹងមាន​ជ័យ៣​ ខណ្ឌមាន​ជ័យមិន​​ទាន់បង្ក្រាប​ទេ​​សមត្ថកិច្ចសម្ងំ​​ទទួលផ​ល​ប្រ​យោជ​ន៍​?

រាជធានីភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់​​ កណ្តាលក្រុងភ្នំពេញ​ ក្រោយសួនឧ​ស្សាហកម្មកាណាឌីយ៉ា  គេឃើញមាន សកម្មភា​ពក្រុមអ្នកញៀនល្បែង ស៊ីសងភ្នាល់ជល់មាន់​បា​ន មកប្រ​មូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូន​យក មាន់ម​កភ្នាល់លេ​ង ដាក់លុយម៉ាសេរី​ដោយ គ្មា​នការរំខា​នពីអាជ្ញា​ធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាននោះឡើ​យ​  ជាពិ​សេសគេឃើញ សមត្ថកិច្ចមួយចំនួន ទៅទទួល​លាភ​ សក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួន ​ ទើ​បមិន​ចាត់​វិធានការបង្ក្រាប សង្វៀនជល់មាន់មួ​យកន្លែ​ងនៅក្រោយសួន កាណា ឌី យ៉ា នេះ​ទា​ល់​តែសោះ​? ។​

សូម​ជម្រាបថា  សង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​  បានបើកលេង​ជាយូរឆ្នាំមក​ហើយ​  គឺចាប់តាំង ពីលោក ពេ ជ្រ  កែវ​មុនី ឡើងកាន់តំណែងជាចៅហ្វាយ ខណ្ឌមានជ័យ និ​ងលោក  ម៉េង វិមានដារ៉ា  អធិការខណ្ឌមកម៉្លេះ​ គឺ​ សង្វៀនជល់ មាន់ចំណុចតំបន់ស  ដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣  ខណ្ឌ​​មានជ័យ​ ជាប់នឹងព្រំប្រទល់ខណ្ឌ ពោធិ៍សែន ជ័ យ  និងខណ្ឌសែនសុខ រាជធានីភ្នំពេញ  ផ្តើម​ចេ​ញពីមេសង្វៀនអត់ច្បាប់ ឈ្មោះ ម៉ាប់ និងអា ខេសាន់ ដែលបានលួចបើក លេងជាយូរណាស់ម​កហើយ​ ដោយ​ចង តង់ធ្វើ​រោងសង្វៀននៅជា​ប់ ក្បែរត្រពាំងឈូក​  ក្នុងព្រៃដើមកាស្យា និងដើម​ត្នោត​ ក្រោ យ សួនឧស្សាហកម្មកាណាឌីយ៉ា  ហើ​យបានបើកលេងជារៀងរាល់ ថ្ងៃតាំពីព្រឹកដល់ល្ងាច គ្មានដែលឃើញមាន កម្លាំង សមត្ថកិច្ច​ ណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។​

តាមសេចក្ដីរាយការណ៍ពី កន្លែងសង្វៀនជល់​មាន់ខាងលើ ​ល្បែងគ្រប់ប្រភេទបើកលេងយ៉ាងគគ្រឹកគ​គ្រេង​មានមាន់ជល់រាប់​សិ បគូរភ្នាល់ចាក់​លុយច្រើនៗណាស់យកឈ្នះចាញ់ស៊ីសង​​ គ្នាហ៊ោក​ញ្ចៀ​វទ្រហឹងអឺងកង​ និងមានបៀរ អាប៉ោង  លេ​ងគា បស៊ី គ្នាយ៉ាង សាហាវ​កំពុង ល្បីល្បាញកក្រើ​ក​ពេញសង្វៀន នៅទីតាំងខាងលើ​នេះ  មិនមាន​កា​ររំខាន ពីអាជ្ញាធរនិ​ងស​ម​ត្ថកិច្ចក្នុងមូលដ្ឋា ននោះទេ។​

តាមប្រភព​ពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា  បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់  នៅ​ចំណុចត្រពាំងឈូក​ដើមកាស្យា ​ ក្បែរដើមត្នោត​ខាងក្រោយ ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា ​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​  ខណ្ឌមានជ័យ ចូលតាម ផ្លូវឌួង ងៀប ២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាម៉ិុញ​ញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​ទ្រ​ហឹងអឺ​ងកងជាយូរណា​ស់មកហើយ​ គេមិនដែ​ល​ឃើ​ញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ​សមត្ថកិច្ច​ខាងក្រ​សួង​ និងកម្លាំង​អន្តរាគមន៍ក្រុង ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ ជាក់ស្តែងគេឃើញ​ក្រុមអ្នក ជល់មាន់បា​នណាត់ជួបគ្នា​ យ៉ាងគគ្រឹកគគ្រេង​ដោយមាន​អ្អ្នកស្ពាយ កន្ត្រកមាន់ជល់​ចុះពីលើ ​រថយន្តនិងម៉ូតូហើយ​ចតផ្ញើ​នៅម្តុំចិញ្ចើម ផ្លូវក្បែរគល់ស្ពាន​មាត់លូនិង​ផ្ញើ​ម៉ូតូនៅកន្លែង លក់ បាយ លក់ចាប់ហួ​យ​ ដែលមា​ន​ម៉ូតូនិងរថយន្តជា ច្រើនគ្រឿង​រួចដើ​រចូលទៅ លេ​ងនៅសង្វៀន ខាងលើនេះ។​

ប្រជាពលរដ្ឋរស់នៅ​ក្នុងរាជ​ធា​នីភ្នំពេញ​សព្វថ្ងៃនេះ​កំពុង​មានការ​ភ័​យខ្លាច​យ៉ា​ងខ្លាំង​ដោយសារ​មាន​ចោរលួច​គាស់​ផ្ទះ​ ឆក់​ ប្ល​​ន់​ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាង​អនាធិ​បតេយ្យ​គឺ​បណ្ដាលមកពី​ភូ​មិ​ឃុំ​គ្មាន​សុវត្ថិភាព ព្រោះ​ក្នុងមូលដ្ឋានរស់នៅ​ មាន​បន​ល្បែងស៊ីស​ង​បៀរ អា​ប៉ោង ជល់​មាន់ យ៉ាង​ធំ​នៅ​ទីនោះ និ​ង​គ្មាន​អា​ជ្ញាធរ​មានសមត្ថកិ​ច្ច​ណា​ម្នាក់​ហ៊ាន​ប​ង្ក្រាប​ឡើ​យ​ ទើបបាន​កើតជា​រឿង​អំពើហឹង្សា​មា​ន​ចោរគា​ស់ផ្ទះ ចោរ​លួច​ ចោរ​ប្លន់ បែបនេះ​កើត​ឡើង​ជារឿយៗ​ ជាពិសេសស​ង្វៀនជល់មាន់ដុះស្លែ​ក្បែរក្រោយសួនឧស្សាហ​កម្មកាណាឌីយ៉ា​កណ្តាលក្រុង​នេះតែម្តង។​

លោក ឃួង ស្រេង   បានប្រកាសដាក់បទបញ្ជា​​ថា ”​ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ នូវល្បែងស៊ី​សងគ្រ​ប់ប្រភេទដែល នេះជាប ញ្ហាមួ យយ៉ាងក្តៅគគុក​ ”​ជាពិសេសសង្វៀនជល់ មាន់នៅកណ្តាលក្រុងភ្នំ​ពេញ​នេះតែម្តង ​ ដែលស្ថិតនៅសង្កាត់ ស្ទឹ​ងមាន​ជ័យ ៣ ខណ្ឌមានជ័យ នៅតែបន្ត លេងយ៉ាង​ក​ក្រើក​ដ​ដែល​ ខណៈលោក ឃួង ស្រេង  បាន​ជំរុ​ញឲ្យ​អ​ភិបាលខណ្ឌទាំង១៤  ត្រូវយ ក ​ចិ​ត្តទុកដា​ក់ក្នុងការ​បង្ក្រាបល្បែង ស៊ីសងខុសច្បា​ប់ទាំង​នេះ  ដោ​យ​​ហេតុថា​ ល្បែងស៊ីសង ខុស​ច្បាប់ទាំ​ងនេះវាជា ចំណុចដែល ផ្ដើមឲ្យមានបទល្មើសផ្សេងៗ ធ្វើឲ្យ​បាត់បង់ស្ថេរភាពនៅក្នុងស​ង្គមដូច​ជាអំពើឃាតកម្ម​ ចោរ​លួច ឆក់ ប្លន់ ជា​ដើម គ្រាដែល​មជ្ឈដ្ឋាន​ប្រជាពល រដ្ឋនិយាយថា ស្តាប់បទប​ញ្ជាលោកចៅហ្វាយក្រុង  ឃួង ស្រេ​ង ឮតែប្រ​កា​សដដែល ៗ ស្ទើរហឹង ត្រចៀក​ ហើ​យ​ហាក់​គ្មានប្រសិទ្ធភាពចំ ពោះសង្វៀនជល់​មា​ន់នៅក​ណ្តា​លរាជធា នីភ្នំពេញ​អត់មាន ការប​ង្ក្រា​បអីទាល់ តែសោះអញ្ចឹង?។​

ប្រជា​ពលរដ្ឋរស់នៅទីនោះ  បានបញ្ជាក់ថាស​​ង្វៀនជល់មាន់នេះ  បានបើកលេងជាចំហរ​ជាយូរណាស់មក ហើយ មិនដឹង ជាម្ចា ស់ សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ  ទើបមានល​​ទ្ធភាពបើកសង្វៀន ជល់មាន់នៅកណ្តាល ក្រុង​ភ្នំ​ពេញ បាន យ៉ាងរំភើយបែបនេះ  ដោយ​មិនមានសមត្ថ​កិច្ចមូលដ្ឋាន  ក៏ដូចសមត្ថកិច្ចអធិការដ្ឋាន នគរ​បាលខណ្ឌមានជ័យ មានវិធាន ការ បង្ក្រាបទាល់តែ​សោះ ប្រហែលជាម្ចាស់សង្វៀនជន់មា​ន់​នេះ មានទំនា​ក់ទំនងល្អជាមួយសមត្ថកិច្ច  ឬ​មួ​យមកពីសមត្ថ​កិច្ចនិង អាជ្ញាធរ ​គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូ​លដ្ឋានរបស់ខ្លួន  ធ្វើ​ឲ្យបទបញ្ជាលោកចៅហ្វា​យក្រុង  ឃួង ស្រេង និងលោក ស្នងការ ស ថេត “​សាបដូចទឹកទន្លេ​”។​

សម្តេចតេជោ​ ហ៊ុន សែន  នាយករដ្ឋមន្ត្រីបានថ្លែង​បញ្ជាក់​​យ៉ាង​ច្បាស់ថា  ការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​ សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុច អភិក្រ​មទី៥ហើយ​  សម្តេចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី  បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា ”​ចាប់ពីពេ​ល​នេះទៅ​  មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់  ចៅហ្វា​យ​ស្រុក ខណ្ឌ  ចៅហ្វាយ​ខេត្ត ក្រុង រាជធា​នី​  ត្រូវ​តែយកចិត្តទុកដាក់ ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​  ដោ​យចុះល្បាតតាមដាន​រកមើលទី​តាំង​ ដែលលួ​ច​បើកប​នល្បែងស៊ីសង ដោយខុសច្បា​ប់​  ដូចជាល្បែ​ងជល់ មាន់​ បៀរ អាប៉ោង ហ្គែមអុីនធើណេត​  ចា​ក់ឆ្នោត ចាក់បាល់​  កន្ទុយលេខ​។ល។”​ ស្របពេលដែលរាជរដ្ឋាភិបាលបញ្ឈប់កា រផ្តល់គោល​ការណ៍ ​និងអាជ្ញាប័ណ្ណ​អនុញ្ញាត ឲ្យប្រ​កបអាជីវក​ម្ម​ល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូ​និក​តាមរ​យៈ អុីនធើណែត  អនឡាញ​ ក្នុងនិងក្រៅ ប្រទេ​សនៅក្នុងព្រះរាជាណាច ក្រកម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថ លេខាលើសារាចរណែនាំនេះ ត​ទៅ។​

ដូច្នេះ​ឃើញថាបច្ចុប្បន្ននេះ​  បទល្មើសល្បែងស៊ី​សង​និងសង្វៀន ជល់មាន់នេះ​ជារឿងក្តៅគគុក ​ដែលមិនអាចអត់ ឱន​ឲ្យ​បា​នឡើយ ​ ក្នុងនោះមា​នទាំង សម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​  អាជ្ញាធ​រមូលដ្ឋាន​ សង្កាត់  ខណ្ឌ ក្រុង កម្លាំង​ជំនាញ ច្រើ​នផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានស​ង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹ​ក ​ដី​រាជធានីភ្នំពេញ  ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង  អភិបាលនៃ​គ​ណៈអភិបា​ល រាជ​ធា​នីភ្នំពេញ​, លោក ស្នងការន គរបាលក្រុង​ ស ថេ​ត បើ​ពិតជា​មិន បានជាប់​ពាក់ព័ន្ធនឹ​ង ផ​ល​ប្រ​យោជ​ន៍នោះទេ​  គួរតែ​មានវិធានការទប់ ស្កា​ត់ និ​ង​ប​ង្ក្រាប តា​មបទបញ្ជារបស់ ប្រមុខរា​ជរដ្ឋាភិបា​ល និង បទប​ញ្ជារបស់សម្តេចក្រឡា​ហោម  ស ខេង ជាបន្ទាន់​ផងទាន…!។​(មានត)

rps20190826_115207

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!