0

មន្ត្រីគ្រាក់​ៗពាក់ព័ន្ធនឹ​ងបទល្មើស​ព្រៃឈើក្នុងខេ​ត្តពោធិ៍សាត់​គេចផុតពីវិធា​​នការផ្លូវ​ច្បា​ប់ដដែ​ល

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​សំឡូត បាន​ឲ្យ​ដឹងថា រថយន្ត​រ៉េវ​ជាច្រើន​គ្រឿង​ដែល​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តបាត់ដំបង រុក​រកឃើញ​ក្នុងព្រៃ​នៃ​ស្រុក​សំឡូត ជា​បន្តបន្ទាប់​កន្លងទៅ​នេះ​នឹងត្រូវ​កម្ទេចចោល​ក្នុងពេល​ឆាប់ៗ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ផងដែរ ព្រោះ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង​ត្រូវបាន​រកឃើញ​ក្នុង​ទីតាំង​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ នៅ​ឃុំ​តា​តោក និង​ឃុំ​ស៊ុ​ង និង​ស្រុក​សំឡូត ខេត្តបាត់ដំបង​។ លើស​នេះ​ទៅទៀត​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​មន្ត្រី​បរិស្ថាន​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក៏មាន​ជាប់​ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ បំផ្លាញ​ព្រៃឈើ​នៅ​តំបនភ្នំ​សំ​កុស នោះ​ផងដែរ ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​តាមច្បាប់​មិនគួរ​មើលរំលង​តទៅទៀត​ឡើយ​

 ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​បង្កុង​(​ម៉ាក​រ៉េវ​) ជាច្រើន​គ្រឿង​ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​បានជា​បន្តបន្ទាប់​នៅ​តំបន់ភ្នំ​សំ​កុស និង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត ខេត្តបាត់ដំបង នឹងត្រូវ​កម្ទេចចោល​ក្នុងពេល​ឆាប់ៗ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ស្រុក​សំឡូត ខេត្តបាត់ដំបង មើលទៅ​ហាក់ដូច​ជាមាន​ភាពមិន​ប្រក្រតី ព្រោះ​ឈ្មួញ​ជា​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​លាក់បាំង​អត្តសញ្ញាណ​ពួកគេ​យ៉ាង​ប្រុងប្រយ័ត្ន​។ ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ស្រុក​សំឡូត ខេត្តបាត់ដំបង មិនទាន់​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​នៅឡើយ​ទេ បើទោះបី​រថយន្ត​ម៉ាក​រ៉េវ​ជាច្រើន​គ្រឿង​ត្រូវបាន​រកឃើញ​នៅក្នុង​ទីតាំង​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ យ៉ាងណាក៏ដោយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ក៏ដូចជា​ប្រភពពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វាលវែង ទេនោះ​គឺ​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ មិនអាច​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់ភ្នំ​សំ​កុស ចូលទៅ​ឃុំ​តា​តោក និង​ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង បានឡើយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង បាន​លើកឡើងថា ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់ភ្នំ​សំ​កុស ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាមួយគ្នានេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបិទបាំង​ឲ្យ​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់ភ្នំ​សំ​កុស យ៉ាង​រាលដាល​។(មានត)

70157474_407913959862249_688666601112731648_n 70547264_414827145837164_987941992472248320_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!