0

មេឈ្មួញ​​ ជឹម សុខមិនអនុវត្តន៍តា​មអាជ្ញាប័ណ្ណរប​ស់ក្រសួងកសិក​ម្មអាងខ្ន​ងបង្អែករឹង​មាំ​នៅក្នុង​ខេត្តព្រៃ​វែង?

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួងកសិកម្ម ដើម្បី​នាំចេញ​គោក្របី​ទៅ​ស្រុក​យួន​ក្នុង​មួយ​ឆមាស​(៦​ខែ​) ចំនួន​៥០០០​ក្បាល​គឺ​ក្នុង​មួយថ្ងៃ​មេ​ឈ្មួញ ជឹម សុខ អាច​នាំគោ​ក្របី​ចេញទៅ​ស្រុក​យួន​៣០​ក្បាល​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្ដែង​មេ​ឈ្មួញ ជឹម សុខ ដឹកជញ្ជូន​គោក្របី​ចេញទៅ​ស្រុក​យួន​ក្នុង​មួយថ្ងៃៗ​រាប់សិប​រថយន្ត​ធុន​ធំ ហើយ​ក្នុង​មួយ​រថយន្ត​មិនតិចជាង​៣០​ក្បាល​នោះទេ គឺ​មេ​ឈ្មួញ ជឹម សុខ បំពាន​លើ​អាជ្ញាប័ណ្ណ​របស់​ក្រសួងកសិកម្ម​ ​។ មាន​ថ្ងៃ​ខ្លះ​មេ​ឈ្មួញ ជឹម សុខ ដឹកជញ្ជូន​គោក្របី​ចេញទៅ​ស្រុក​យួន​មិន​ក្រោម​៥០០​ក្បាល​ឡើយ​នៅ​ច្រកស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ប្រភពពី​សមត្ថកិច្ច​នៅ​ច្រកស្វាយ​អ​ង្គោ​ង បាន​បង្ហើប​ឲ្យ​ដឹងថា មេ​ឈ្មួញ ជឹម សុខ ដឹកជញ្ជូន​គោក្របី​ចេញទៅ​ស្រុក​យួន​ដោយ​មិន​អនុវត្តន៍​ទៅតាម​អាជ្ញាប័ណ្ណ​របស់​ក្រសួងកសិកម្ម​ឡើយ ហើយ​ចំនួន​គោក្របី​ដឹកជញ្ជូន​ចេញ​ច្រើនជាង​តួលេខ​ក្នុង​អាជ្ញាប័ណ្ណ​ជាង​១០​ដង​ឯណោះ​។ បើតាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ ជឹម សុខ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ចិន វិសាល មេ​ពេទ្យសត្វ​ខេត្តព្រៃវែង ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចាម ស្រុក​កំពង់ត្របែក បាន​ឲ្យ​ដឹងថា ឈ្ម​ញ​យួន​បាន​យក​រថយន្ត​ធំៗ​ចូលមក​ដឹកជញ្ជូន​គោក្របី​ដល់​ក្នុង​ទឹកដី​ខ្មែរ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​នៅ​ច្រកស្វាយ​អា​ង៉ោង ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ហេតុនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មេ​ឈ្មួញ ជឹម សុខ មិន​អនុវត្តន៍​តាម​អាជ្ញាប័ណ្ណ​របស់​ក្រសួងកសិកម្ម​ឡើយ ហើយ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ខេត្តព្រៃវែង​

 បើតាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ ជឹម សុខ និង​មេ​ពេទ្យសត្វ​ខេត្តព្រៃវែង ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​យួន​ចូលមក​ដឹកជញ្ជូន​គោក្របី​ពី​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​ធំៗ​ក្នុង​ខេត្តព្រៃវែង ផងដែរ​។ ជាក់ស្ដែង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង នៅតែ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ជឹម សុខ និង​មេ​ពេទ្យសត្វ​ខេត្តព្រៃវែង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ទើប​មេ​ឈ្មួញ ជឹម សុខ ហ៊ាន​ប្រព្រឹត្ត​ខុសពី​អាជ្ញា​របស់​ក្រសួងកសិកម្ម យ៉ាង​គឃ្លើន​ដោយ​នាំគោ​ក្របី​ចេញទៅ​ស្រុក​យួន​លើស​ចំនួន​កំណត់ ហើយ​ថែមទាំង​ហ៊ាន​ឃុបឃិត​ឈ្មួញ​យួន​ចូលមក​ដឹកជញ្ជូន​គោក្របី​ពី​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ​មានជ័យ របស់​ឧកញ៉ា ជឹម សុខ ដែល​ក្រសួងកសិកម្ម ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​នាំគោ​ក្របី​ចេញទៅ​ស្រុក​យួន​នោះ កំពុង​ប្រព្រឹត្ត​ទង្វើ​មិន​ប្រក្រតី​មួយចំនួន​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ព្រមទាំង​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មេ​ឈ្មួញ ជឹម សុខ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ទេ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ជឹម សុខ បាន​ឲ្យ​ដឹងថា ឥឡូវនេះ​មេ​ឈ្មួញ ជឹម សុខ បាន​ឃុបឃិត​ឲ្យ​ឈ្មួ្ជ​ញ​ជនជាតិ​យួន​យក​រថយន្ត​ធំៗ​មក​ដឹកជញ្ជូន​គោក្របី ដល់​ស្រុក​ខ្មែរ​តែម្តង ព្រោះ​មានការ​ឃុបឃិត​ពី​មេ​ពេទ្យសត្វ​ខេត្តព្រៃវែង លោក ចិន វិសាល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។​(មានត)

69867442_369106274017264_631504937204842496_n-1 70641542_2436559623248191_7726298273153024000_n-1 d38abb26-e60e-4a4e-99a5-931745e6b2eb

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!