0

លោក​ យឹម វណ្ណៈ​មេគយច្រក​ដូង៧ដើមស្រុ​កមេមត់ប្រ​ព្រឹត្តអំពើពុ​ករលួ​យពេញ​បន្ទុក​លោក គុណ​​ ញឹមអគ្គ​នាយក​នៃអគ្គនាយក​ដ្ឋានគយ​និងរដ្ឋាករ​កម្ពុជារក្សា​រភាពស្ងៀ​មស្ងា​ត់

មន្ត្រី​គយ​ខេត្ត​ត្បូងឃ្មុំ  ដែល​ស្និទ្ធ​នឹង​លោក យឹម វណ្ណៈ  បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ធំៗ​ ដែល​នាំ​ទំនិញ​ចូល​តាម ​ច្រក​ដូង​៧​ ដើម ឃុំ​ដារ ស្រុក​មេមត់  សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ ជាមួយ​លោក យឹម វណ្ណៈ  ក៏ដូចជា​សុំ​ការយោគយល់​ ពី​សំ ណាក់​លោក យឹម វណ្ណៈ  ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក យឹម វណ្ណៈ មាន​អត្តលេខ​៦៥២ ហើយ​ជា​មេ​គយ​ច្រក​ដូង​៧​ដើម មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញទំហឹង​ដោយ​មិន​ខ្វល់​ពី​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​នោះទេ​។ ជាងនេះទៅទៀត​លោក យឹម វណ្ណៈ តែង​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​សកម្មភាព​នៃ​អំពើពុករលួយ​របស់ខ្លួន ​។

​ប្រភពពី​មន្ត្រី​នៅ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម កំពុង​បង្កើន​សកម្មភាព​ពុករលួយ​យ៉ាង​ពេញបន្ទុក​តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ជាបន្ទាន់​។ ដោយហេតុថា កន្លងមក​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យឹម វណ្ណៈ ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ហើយ​ថែមទាំង​ទុក​ឲ្យ​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

បើតាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៣​ខែ​ចុង​ក្រោយនេះ​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​ដូង​៧​ដើម បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក យឹម វណ្ណៈ យ៉ាង​រលូន​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា សូម្បីតែ​អាជីវករ​និង​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​កសិផល​ផ្សេងៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ក៏ត្រូវ​លោក យឹម វណ្ណៈ គាប​យកលុយ​តាម​អំពើ​ចិត្ត​ផងដែរ ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ ព្រោះ​ករណី​លោក យឹម វណ្ណៈ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​តាម​ច្រក​ដូង​៧​ដើម ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ។(មានត)

70797832_947154415629383_1147491437584056320_n (1) 69479954_396227694382054_644693437446094848_n 69949619_2727222947504044_5370450196662583296_n 70795562_377819002883850_2673157210892140544_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!