0

លោក​ កើត ដារ៉ា​ស៊ីមេនគរ​បាលអន្តោប្រ​វេសន៍ច្រកទ្វា​រអន្តរជាតិត្រ​ពាំងស្រែដុះ​ស្លែរមានជំ​នាញប្រ​ព្រឹត្តអំពើពុ​ករលួ​យកាន់តែខ្លាំង

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី បាន​ឲ្យ​ដឹងថា ការដែល​លោក កើត ដា​រ៉ាស៊ី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដូចជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងមហាផ្ទៃ មួយចំនួន​ជា​បង្អែក​ដ៏​រឹងមាំ​។ ជាក់ស្ដែង​ក្នុងខណៈដែល​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក កើត ដា​រ៉ាស៊ី ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់ គឺ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ព្រមទាំង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ សម្ងំស្ងៀម​ទុក​ឲ្យ​លោក កើត ដា​រ៉ាស៊ី បង្កើន​សកម្មភាព​ពុករលួយ​យ៉ាង​គឃ្លើន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ អាង​មាន​បងប្រុស​របស់ខ្លួន​ជា​មន្ត្រី​ធំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ផងដែរ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​។

​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក កើត ដា​រ៉ាស៊ី មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ នៅតែ​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឥឡូវនេះ​លោក កើត ដា​រ៉ាស៊ី គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ហើយ​ថែមទាំង​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ​យ៉ាង​សុខ​ស្រួល​។ ក្រុមហ៊ុន​ចំនួន​៤​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន និង​ពី​ស្រុក​យួន តាម​ច្រក​ត្រពាំង​ស្រែ គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក ព្រោះ​លោក កើត ដា​រ៉ាស៊ី គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុមហ៊ុន​ទាំងនោះ​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

​ បើតាម​ការ​បង្ហើប​ពី​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ពួកគេ​ត្រូវ​បង់លុយ​ជា​ក្បាល​រថយន្ត​ឲ្យ​លោក កើត ដា​រ៉ាស៊ី ហើយ​ត្រូវ​បង់​ប្រចាំខែ​ថែមទៀត​មិនអាច​តវ៉ា​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ​ក្នុង​១​គ្រឿង​ពី​២៥០​ទៅ​៣០០​ដុល្លារ ហើយ​លោក កើត ដា​រ៉ាស៊ី យកឈ្មោះ​មន្ត្រី​ធំៗ​ក្នុង​ក្រសួងមហាផ្ទៃ មួយចំនួន​មក​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកទំនិញ​ពី​ប្រទេស​ចិន និង​ពី​ស្រុក​យួន ចូល​តាម​ច្រក​ត្រពាំង​ស្រែ ពី​៤០​ទៅ​៦០​គ្រឿង​ដូច្នេះ​លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ទន្ទឹមនឹងនេះ​លោក កើត ដា​រ៉ាស៊ី ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ធ្យូង និង​ដឹកជញ្ជូន​អុស ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ យ៉ាង​ពេញបន្ទុក ហើយ​គាប​យកលុយ​ពី​អាជីវករ​ដឹកជញ្ជូន​ក​សិ​ផល ទៅ​លក់​នៅ​ស្រុក​យួន។មានត

70461601_2316251715305785_8832951336325611520_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!