0

លោក​ ប្រាក់​ ប៉ូលីប្រធាន​មន្ទីររៀបចំដែន​ដីខេត្តបន្ទាយមា​នជ័យប្រព្រឹត្ត​អំពើពុករលូយ​ជិះសេះលែង​ដៃមិនញញើ​តអង្គភា​ពប្រឆាំងអំ​ពើពុករលួ​យ

ប្រភព​ស្និទ្ធ​នឹង​លោក ប្រាក់ ប៉ូ​លី បាន​ឲ្យ​ដឹងថា ក្រោយពេល​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​បង្កើត​ក្រុមការងារ​ឲ្យ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី គឺ​លោក ប្រាក់ ប៉ូ​លី កំពុង​រក​គ្រប់​វិធី​ដើម្បី​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​យ៉ាង​ទទឹងទិស​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ ប៉ូ​លី បាន​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ និង​តាម​បណ្ដា​ស្រុក​នានា​ផ្ដិតមេដៃ​គាំទ្រ​ខ្លួន​ថា ខ្លួន​ជាម​នុស្ស​ស្អាតស្អំ​មិនជា​ប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​នោះទេ​។ សកម្មភាព​របស់លោក ប្រាក់ ប៉ូ​លី គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​អី​តាំងពី​នៅ​ធ្វើជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី​ក្រុង​ប៉ោយប៉ែត រហូតដល់​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ គឺ​លោក ប្រាក់ ប៉ូ​លី ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញទំហឹង​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពេល​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់ខ្លួន​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ គឺ​លោក ប្រាក់ ប៉ូ​លី កំពុង​ប្រើ​មធ្យោបាយ​ផ្សេងៗ​ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ ប៉ូ​លី កំពុង​ប្រើ​អំណាច​ជា​ចៅហ្វាយនាយ​ដើម្បី​បង្ខំ​ឲ្យ​មន្ត្រីក្រោមឱវាទ​ផ្ដិតមេដៃ​គាំទ្រ​ខ្លួន​ថា​ជាម​នុស្ស​ស្អាតស្អំ ក្នុងខណៈដែល​ខ្លួន​ត្រូវ​ប្រឈម​នឹង​ការស៊ើបអង្កេត​របស់​ក្រុមមន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​រៀបចំ​ដែនដី​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​មាន​សំណង់​ខុសច្បាប់ សំណង់​អនាធិបតេយ្យ​កើតឡើង​ព្រោងព្រាត​នៅ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​ខ្លាច​អំណាច​របស់លោក ប្រាក់ ប៉ូ​លី ទើប​មន្ត្រី​មួយចំនួន​សុខចិត្ត​ផ្ដិតមេដៃ​លើ​លិខិត​គាំទ្រ​លោក ប្រាក់ ប៉ូ​លី ព្រោះ​លោក ប្រាក់ ប៉ូ​លី តែង​ប្រើ​ឈ្មោះ​មន្ត្រី​ធំៗ​នៅ​ក្រសួង​រៀបចំ​ដែនដី​ធ្វើជា​បង្អែក​ដើម្បី​គំរាម​មន្ត្រីក្រោមឱវាទ​។ មន្ត្រី​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ បាន​វាយតម្លៃថា ការស៊ើបអង្កេត​របស់​ក្រុមមន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​រៀបចំ​ដែនដី​មកលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី អាច​ក្លាយជា​រឿង​ឥតន័យ ព្រោះ​មន្ត្រី​ទាំងនោះ​អាច​មើលឃើញ​ស្រោមសំបុត្រ​ធំ​ជាង​អំពើពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ទៅទៀត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មួយរយៈ​កន្លងទៅនេះ​លោក ប្រាក់ ប៉ូ​លី និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​យ៉ាង​គឃ្លើន ហើយក៏​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ ផងដែរ។(មានត)

341 340

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!