0

លោក​ យឹម វណ្ណៈ​ មេគយច្រ​កដូង​៧ដើមឃុប​ឃិតជាមួយ​ឈ្មួញនាំចូល​ទំនិញគេចព​ន្ធច្រើ​នប្រ​ភេទចូ​ល

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យឹម វណ្ណៈ អត្តលេខ​៦៥២ មេ​គយ​ច្រក​ដូង​៧​ដើម បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រៅពី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ គឺ​លោក យឹម វណ្ណៈ ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ផងដែរ​។ ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក យឹម វណ្ណៈ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហេតុនេះហើយ​ទើប​កន្លងមក​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ដូង​៧​ដើម ស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​។ ទន្ទឹមនឹងនេះ​លោក យឹម វណ្ណៈ និង​បក្ខពួក​បាន​គាប​យកលុយ​ពី​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​កសិផល​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ដោយ​គ្មាន​ការយោគយល់​ឡើយ គឺ​ពួកគេ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ ​។

ប្រភពពី​មន្ត្រី​នៅ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ដូង​៧​ដើម បង់ពន្ធ​ត្រឹម​៤០​ទៅ​៥០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការឃុបឃិត​បែង​ចែក​ផលប្រយោជន៍​រវាង​លោក យឹម វណ្ណៈ ជាមួយ​ក្រុម​ឈ្មួញ​ខិលខូច​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ករណី​លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​

ប្រភពពី​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទីរ ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មុខរបរ​របស់​ពួកគាត់​នៅសល់​កម្រៃ​តិចតួច​បំផុត ព្រោះ​ត្រូវ​លោក យឹម វណ្ណៈ និង​បក្ខពួក​គាប​យកលុយ​លើ​តុ​ក្រោម​តុ​តាម​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក យឹម វណ្ណៈ និង​បក្ខពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយ​មិន​ខ្វល់​ពី​ការបាត់បង់​ចំណូល​ពន្ធ​អ្វី​នោះទេ​។ ប្រភពពី​មន្ត្រី​នៅ​ច្រក​ដូង​៧​ដើម មួយចំនួន​បាន​ឲ្យ​ដឹងថា លោក យឹម វណ្ណៈ តែង​យកឈ្មោះ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទៅ​បិទបាំង​អំពើពុករលួយ​និង​រឿងអាស្រូវ​របស់ខ្លួន​ហើយ​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ដូង​៧​ដើម កំពុង​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​លោក យឹម វណ្ណៈ។បឋម

67648946_349150649360133_6783595987253329920_n 67753748_2566890533362648_7874760620967460864_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!