0

អ្នកមាន​អំណាចទន្ទ្រាន​កាន់កាប់​ដីព្រៃកោង​កាងលិចទឹ​កសង្កាត់​ស្មាច់មាន​ជ័យលោក​ ម៉ន ផល្លា​ ប្រធាន​មន្ទីរបរិ​ស្ថានខេត្តកោះកុងនិង​លោកស្រី​ មិថុ​នា ភូថងអភិបាលខេត្តរក្សា​ភាពស្ងៀ​មស្ងា​ត់

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្មាច់មានជ័យ បាន​ឲ្យ​ដឹងថា ព្រៃកោងកាង​លិច​ទឹក​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ ត្រូវ​អ្នកមានអំណាច​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ច្រើន​ខែ​មកហើយ ដោយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​ថ្នាក់​សង្កាត់ ថ្នាក់ក្រុង និង​ថ្នាក់​ខេត្ត ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ បើទោះបី​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ទាំង​មន្ត្រី​បរិស្ថាន​ក្នុង​ក្រុង​ខេមរភូមិន្ទ ក៏ដូចជា​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង សុទ្ធតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ប្រជាពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​អ្នកមានអំណាច​ទាំង​២​នាក់​ដែល​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​លិច​ទឹក​ប្រមាណ​៨​ហិកតា​រួចទៅហើយ​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្មាច់មានជ័យ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងខណៈ​ដីធ្លី​ក្នុង​ក្រុង​ខេមរភូមិន្ទ ឡើងថ្លៃ​ខ្លាំង​ស្រាប់តែ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​លិច​ទឹក​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ ភាគ​ខាងជើង​ក្រុង​ខេមរភូមិន្ទ ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ករណី​អ្នកមានអំណាច​២​នាក់​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​លិច​ទឹក​ក្នុង​មូលដ្ឋាន​ពួកគាត់ ជាបន្ទាន់​។ តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដី​ព្រៃកោងកាង​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស​ការពារ​ដោយ​អនុក្រឹត្យ​លេខ​៨០ ប្រមាណ​ជិត​៨​ហិកតា​ត្រូវបាន​អ្នកមានអំណាច​២​នាក់​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្មាច់មានជ័យ និង​មន្ត្រី​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ ព្រមទាំង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង មិន​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​អ្នកមានអំណាច​ទាំង​២​នាក់​នោះ​ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយដី​និង​ដឹក​ដី​ចាក់​បំពេញ​ព្រៃកោងកាង​លិច​ទឹក ក្នុង​តំបន់​ការពារ​ប្រមាណ​ជិត​៨​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រលូន​។

​តាម​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ស្មាច់មានជ័យ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​គ្មាន​នរណា​អាចធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​លិច​ទឹក​ក្នុង​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​តា​តៃ ភាគ​ខាងជើង​ក្រុង​ខេមរភូមិន្ទ បានឡើយ​។ ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្មាច់មានជ័យ និង​អភិបាលក្រុង​ខេមរភូមិន្ទ ព្រមទាំង​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ផងដែរ ទើប​អ្នកមានអំណាច​អាច​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​លិច​ទឹក​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ដី​ព្រៃកោងកាង​លិច​ទឹក​ក្នុង​តំបន់​ការពារ​ដែល​អនុក្រឹត្យ​លេខ​៨០ ត្រូវ​អ្នកមានអំណាច អ្នកមាន​លុយ ទន្ទ្រាន​កាន់កាប់​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។បឋម

67657009_649128545593957_8152800693288173568_n 67657009_649128545593957_8152800693288173568_n-Copy-2 67789336_918827588457566_6402400992440090624_n 67657009_649128545593957_8152800693288173568_n-Copy

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!