0

លោក​ កើត​ ដារ៉ាស៊ីមេនគរបាល​អន្តោប្រ​វេសន៍ច្រកទ្វារ​អន្តរជាតិត្រពាំ​ងស្រែនិង​បក្ខពួក​ប្រព្រឹត្តអំពើពុ​ករលួយ​កា​ន់តែខ្លាំងយកឈ្មោះ​ថ្នាក់លើ​មក​ប្រើ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី បាន​ឲ្យ​ដឹងថាដើម្បី​ការពារ​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន គឺ​លោក កើត ដា​រ៉ាស៊ី តែង​យកឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មក​ទន្ទេញ​ជាប់មាត់​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស។ ទន្ទឹមនឹងនេះ​លោក កើត ដា​រ៉ាស៊ី ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​អុស ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ធ្យូង ចូលទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ យ៉ាង​ពេញបន្ទុក​ព្រោះ​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​អុស និង​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​យួន​។ បើ​គ្មាន​ការសម្របសម្រួល​បើកដៃ​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​អុស និង​ធ្យូង​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​បានឡើយ ហើយ​លោក កើត ដា​រ៉ាស៊ី ប្រមូល​លុយ​បាន​យ៉ាងច្រើន​សម្រាប់ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក កើត ដា​រ៉ាស៊ី មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ នៅតែ​បន្ត​ប្រើ​អំណាច​គាប​យកលុយ​ពី​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ ស្រេច​តែ​អំពើ​ចិត្ត​។ ឈ្មួញ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ចូល​តាម​ច្រក​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​បង់ពន្ធ​ត្រឹមត្រូវ​ក៏ដោយ ក៏ត្រូវ​បង់លុយ​ក្បាល​រថយន្ត​ឲ្យ​លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​តាម​ការកំណត់​មិនអាច​តវ៉ា​បានឡើយ​។ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី ខ្លះ​ផង​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក កើត ដា​រ៉ាស៊ី អាង​មាន​ខ្នងបង្អែក​រឹងមាំ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

​ ប្រភពពី​មន្ត្រី​នៅក្នុង​ក្រសួងមហាផ្ទៃ មួយចំនួន​បានឲ្យ​ដឹងថាក្រៅពី​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​រឹងមាំ​គឺ​លោក កើត ដា​រ៉ាស៊ី មាន​មន្ត្រី​គយ​ជាន់ខ្ពស់​ម្នាក់​ជា​បង្អែក​រឹងមាំ​ថែមទៀត​។ ដូច្នេះហើយ​ទើប​លោក កើត ដា​រ៉ាស៊ី ហ៊ាន​ប្រើ​អំណាច​គាប​យកលុយ​តាមរបៀប​ពុករលួយ​ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ពី​ប្រទេស​ចិន ប្រទេស​យួន ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ក្រុម​ឈ្មួញ​បានត្រឹមតែ​រាយការណ៍​ឲ្យ​អ្នកសារព័ត៌មាន​ចុះផ្សាយ​ប៉ុណ្ណោះ​។ ក្រោយពេល​អ្នកសារព័ត៌មាន​ចុះផ្សាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី ជា​បន្តបន្ទាប់ គឺ​លោក កើត ដា​រ៉ាស៊ី បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ព្រោះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ធានអន្តោប្រវេសន៍ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី។(មានត)

01 download-13

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!