0

ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់រប​ស់មេឈ្មួញ​ លីម ប៊ុណ្ណាបំផ្លាញព្រៃ​ឈើនៅស្រុក​កោះញែ​កជិតរ​លាយ​អស់​ហើយ

ថ្មីៗ​នេះ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តក្រចេះ បាន​រកឃើញ​ឈើ​៥៩៣​កំណាត់​ក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​បើ​គិតពី​តម្លៃ​ឈើ​នោះ គឺ​រាប់លាន​ដុល្លារ​ឯណោះ​ព្រោះ​សុទ្ធតែជា​ប្រភេទ​ឈើ​ប្រណីត​និង​ជា​ប្រភេទ​ឈើ​លេខ​១​។ ទោះជា​យ៉ាងណា​មន្ត្រី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បែរជា​ចេញ​សេចក្ដី​បដិសេធថា ក្រុមហ៊ុន​លឹម​រ៉​យ៉ា​ល់ មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ បើទោះបី​មាន​ភស្ដុតាង​យ៉ាងច្បាស់​ក្រឡែត​ក៏ដោយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខ្លាំង​ជាង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​មេ​ឈ្មួញ សឹង សំអុល ទៅទៀត​។

ប្រភពពី​សមត្ថកិច្ច​នគ​របាល​និង​សមត្ថកិច្ច​អាវុធហត្ថ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​មហន្តរាយ​ក្រោម​យីហោ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ប៉ុន្តែ​ឥឡូវនេះ​ភស្ដុតាង​មាន​ច្បាស់ក្រឡែត ព្រោះ​សមត្ថកិច្ច​រកឃើញ​ឈើ​៥៩៣​កំណាត់​ក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​។

ថ្មីៗ​នេះ​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​តាមច្បាប់​ទៅលើ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា ម្ចាស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខ្លាំង​ជាង​មេ​ឈ្មួញ សឹង សំអុល ទៅទៀត​ប៉ុន្តែ​មកដល់ពេលនេះ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​រំភើយ​។ ម្យ៉ាងទៀត​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដូច​មេ​ឈ្មួញ សឹង សំអុល ផងដែរ​ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ មិនគួរ​ទុក​ឲ្យ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា គេច​ផុតពី​សំណាញ់​ច្បាប់​ឡើយ​។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​សមត្ថកិច្ច​អាវុធហត្ថ​រកឃើញ​ឈើរា​ប់​គំនរ​ក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ រួចមក​ឥឡូវនេះ​អ្នកធំ​ដែលជា​ខ្នងបង្អែក​របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា កំពុង​គេចខ្លួន​ចេញ​ក្រៅប្រទេស​យ៉ាង​ស្លន់ស្លោ​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា បាន​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​មួយចំនួន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​បិទបាំង​រឿងអាស្រូវ​របស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទៀតផង​។

​ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា បាន​បង្ហើប​ឲ្យ​ដឹងថា ឥឡូវនេះ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា កំពុង​ភ័យ​ស្លន់ស្លោ​ព្រោះ​លេស​ដោះសា​របស់ខ្លួន​ក្លាយជា​រឿង​ឥតន័យ ព្រោះ​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​ឈើ​៥៩៣​កំណាត់​នៅក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ដូច្នេះហើយ​ទើប​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​តាមច្បាប់​ទៅលើ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា និង​បក្ខពួក​តាមផ្លូវ​ច្បាប់​។(មានត)

 

67353188_2830620303679903_2216803677128097792_n 67545664_433121700612557_8667040872849735680_n (1) 67555329_444483236102333_1012323491019489280_n 67874678_350462642539731_6364754281240723456_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!