0

លោក​ អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រ​សួងសេ​ដ្ឋកិច្ចនិង​ហិរញ្ញវត្ថុមិ​នគួរមើល​រំលង​លោក​​ ណម ​ពិសិដ្ឋ​​ប្រធា​នមន្ទីរ​សេដ្ឋកិច្ចនិ​ងហិរញ្ញវត្ថុខេ​ត្ត​សៀមរាបប្រ​ព្រឹត្តអំពើពុ​ករលួ​យ

ថ្មីៗ​នេះ​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​អង្គភាព​មួយចំនួន​ចំណុះ​សាលាខេត្ត​សៀមរាប បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ណ​ម ពិសិដ្ឋ ជា​សាធារណៈ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ដឹងឮ ហើយ​ចាត់វិធានការ​ទប់ស្កាត់​។ មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​អង្គភាព​នានា​ចំណុះ​សាលាខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ទៅ​បើក​លុយ​គម្រោង​ចំណាយ​ផ្សេងៗ ត្រូវ​លោក ណ​ម ពិសិដ្ឋ និង​បក្ខពួក​ទាមទារ​កាត់​ភាគរយ​ឬ​ហៅថា​លុយ​ទឹកតែ​តាម​អំពើ​ច​ត្ត​មិនអាច​តវ៉ា​បានឡើយ​។ ប្រសិនបើ​មន្ត្រី​គណនេយ្យ​ប្រចាំ​មន្ទីរ​អង្គភាព​ណា​ហ៊ាន​តវ៉ា​មិន​ចង់​កាត់​ភាគរយ​ឲ្យ​លោក ណ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ទេនោះ​គឺ​មិន​ងាយ​ដក​បាន​សាច់ប្រាក់​យកទៅ​ទូទាត់​តាម​គម្រោង​ចំណាយ​ផ្សេងៗ​នោះទេ​។

កន្លងមក​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ណ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​នេះ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ទើប​លោក ណ​ម ពិសិដ្ឋ កាន់តែ​បានចិត្ត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​កាត់លុយ​ភាគរយ​(​លុយ​ទឹកតែ​) ពី​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ​អង្គភាព​នានា​ចំណុះ​សាលាខេត្ត​សៀមរាប យ៉ាង​ងងើល​បំផុត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​លោក ណ​ម ពិសិដ្ឋ និង​បក្ខពួក​ដើម្បី​ទប់ស្កាត់​ប្រព្រឹត្ត​អំពើពុករលួយ​របស់លោក ណ​ម ពិសិដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ណ​ម ពិសិដ្ឋ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ណ​ម ពិសិដ្ឋ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើស​នេះ​ទៅទៀត​លោក ណ​ម ពិសិដ្ឋ តែង​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន ទៅប្រើ​ដើម្បី​បិទបាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់ខ្លួន​ទៀតផង​។ ដោយសារ​តែមាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ​ទើប​ថ្មីៗ​នេះ​លោក ណ​ម ពិសិដ្ឋ មាន​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​ជាមួយ​ក្រុមហ៊ុន​រាជ​សី ក្នុងការ​ស្ដារ​ស្ទឹង​សៀមរាប ហើយ​ត្រូវ​អាជ្ញាធរ​ខេត្តសៀមរាប ចាត់វិធានការ​ផ្អាក​ស​កម្ម​ភាព​ស្ដារ​ស្ទឹង​សៀមរាប ជាបន្ទាន់​ទៀតផង​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​មកដល់​បច្ចុប្បន្ន​លោក ណ​ម ពិសិដ្ឋ កំពុង​បន្ត​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។ ទន្ទឹមនឹងនេះ​លោក ណ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប បង្ហាញ​ភាព​ក្រអឺតក្រទម​កាន់តែខ្លាំង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន។បឋម

67361241_397305357565676_6609616676092641280_n 67350831_359983991347843_1735322072126586880_n 66805254_450439895828338_3039694483051511808_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!