0

ក្រុមម​ន្ត្រីស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តផ្លូ​វជាតិលេ​ខ៨ស្រុកស្នួលឃុ​បឃិតជាប្រព័ន្ធប្រ​ព្រឹត្តអំពើពុករ​លួយយ៉ាង​ពេញប​ន្ទុក

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ នៅតែ​ឃុបឃិត​ឲ្យ​លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​លោក ហ៊ុយ ហឿន និង​បក្ខពួក​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន ព្រោះ​លោក ស្រេង ស្រស់ ជា​អ្នក​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហ៊ុយ ហឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​លោក សេង ឈួន ដែលជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​។

មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រការ​នេះហើយ​ទើប​លោក ហ៊ុយ ហឿន និង​បក្ខពួក​កាន់តែ​បានចិត្ត​ក្នុងការ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ព្រោះ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ស្រេង ស្រស់ ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ផងដែរ​។ ចំណែក​លោក សេង ឈួន ដែលជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ហ៊ុយ ហឿន ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។

​ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែ​ចារ បាន​កត់សម្គាល់ថា បច្ចុប្បន្ន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​ឬ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ភាគច្រើន​លើសលប់​អាច​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ យ៉ាង​រលូន​ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើកបរ​រថយន្ត​ដឹកឈើ​លើស​ទម្ងន់​ឬ​អ្នកបើកបរ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​មានជ័យ គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់លោក ហ៊ុយ ហឿន និង​បក្ខពួក​គឺអាច​បន្តដំណើរ​ទៅមុខ​ដោយ​គ្មាន​ការរំខាន​។ ប្រការ​នេះហើយ​ទើប​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ត្រូវ​ខូច​ជាច្រើន​កន្លែង​ព្រោះ​រថយន្ត​ធំៗ​ផ្ទុក​ឈើ​លើស​ទម្ងន់​និង​ផ្ទុក​ទម្ងន់​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​ផ្លូវ​នេះ​តាម​អំពើ​ចិត្ត ព្រោះ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​មានជ័យ គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ហ៊ុយ ហឿន និង​បក្ខពួក​មិនអាច​តវ៉ា​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​រាប់សិប​តោន​ក៏​អាច​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បានដែរ​ឲ្យ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​តាម​ការកំណត់​របស់លោក ហ៊ុយ ហឿន ដែល​កំពុង​ល្បីល្បាញ​រឿង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​។ ហេតុនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​បណ្ដោយ​ឲ្យ​លោក ហ៊ុយ ហឿន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់រយ​គ្រឿង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ យ៉ាង​រលូន​ហើយ​លោក ហ៊ុយ ហឿន និង​បក្ខពួក​ប្រមូល​លុយ​ដោយសេរី។(មានត)

66429558_350336718978568_8664414461693526016_n-1-1 fn-2019-02-01-11-08-42-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!