0

លោក​ ឈុន ​សុភមង្គល​ឃុបឃិត​បើកដៃឲ្យលោ​ក កែវ សារ៉ាត់​ មេគយច្រកទ្វារ​អន្តរជាតិជាំប​បប្រព្រឹត្តអំ​ពើពុករ​លួយ​តាមអំពើចិ​ត្ត

ប្រភពពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ជំនួស​លោក យូ ហេង រួចមក​គឺ​លោក ឈុន សុភមង្គល មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ក៏ដូចជា​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​នោះទេ​។ ផ្ទុយទៅវិញ​លោក ឈុន សុភមង្គល ឃុបឃិត​ជាមួយ​មេ​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ បើកដៃ​ឲ្យ​លោក កែវ សារ៉ាត់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​មេ​គយ​ច្រក​ជប់​គគីរ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ តែង​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​យកឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មក​បិទបាំង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ទន្ទឹមនឹងនេះ​លោក កែវ សារ៉ាត់ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​ដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ គ្រឿងក្នុង​មាន់ និង​ប្រហិត​ជាដើម​រាប់​តោន​ក្នុង​មួយថ្ងៃៗ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក កែវ សារ៉ាត់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ដែលជា​ចៅហ្វាយនាយ​ទេនោះ គឺ​លោក កែវ សារ៉ាត់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​ដែល​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ហើយ​ដឹកជញ្ជូន​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​មេ​គយ​ចល័ត​ខេត្តឧត្ដរមានជ័យ ផងដែរ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ឈុន សុភមង្គល កំពុង​បើកដៃ​ឲ្យ​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ក៏ដូចជា​ប្រធានការិយាល័យ​គយ​នៅ​ច្រក​អូរ​ស្មាច់ និង​ច្រក​ជប់​គគីរ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។បឋម

67284975_2187916628003614_501582223745482752_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!