0

លោក ឱម​ យ៉ិនទៀង​ប្រធានអង្គ​ភាពប្រឆាំងអំ​ពើពុករលួយ​មិនទាន់ចាត់វិធា​នការស៊ើ​ប​អង្កេតឲ្យបាន​ស៊ីជម្រៅរឿ​ងអា​ស្រូវពុករលួយពេ​ញបន្ទុកលោក​ ហ៊ុយ សុជាតិ​មេគយខេត្ត​មណ្ឌលគិ​រី

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រឿងអាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​នៅ​ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ជាក់ស្ដែង​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ដូច្នេះហើយ​ទើប​លោក ហ៊ុយ សុជាតិ កាន់​តែមាន​ឥទ្ធិពល​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​គំហុក​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិនទាន់​ចាត់វិធានការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី។

​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ហ៊ុយ សុជាតិ ដែលជា​មេ​គយ​ខេត្តមណ្ឌលគិរី អាង​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​កន្លងមកនេះ​លោក ហ៊ុយ សុជាតិ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ខ្លះ​ផង​។ ដោយសារ​ថា លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី និង​បក្ខពួក​មួយចំនួន​តូច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថា ឥឡូវនេះ​លោក ហ៊ុយ សុជាតិ កំពុង​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មក​អនុវត្តន៍​ក្នុងតួនាទី​ជា​មេ​គយ​ខេត្តមណ្ឌលគិរី យ៉ាង​រលូន​។ ការដែល​លោក ហ៊ុយ សុជាតិ អាច​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ក៏ដូចជា​ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ គឺមាន​ការសម្របសម្រួល​ពី​សំណាក់​មេ​គយ​ចល័ត​ក្នុង​ខេត្តមណ្ឌលគិរី ផងដែរ​។ ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​លោក ហ៊ុយ សុជាតិ និង​ក្រុម​គយ​ចល័ត​នៅ​ខេត្តមណ្ឌលគិរី ទើប​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ប្រេងសាំង​គេចពន្ធ​ពី​ប្រទេស​យួន​ចូល​ស្រុក​ខ្មែរ​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​ពេញបន្ទុក​។(មានត)

61772689_2405024686384646_4789780410768818176_n-1 61719930_2317175468372429_1531390006935945216_n download-7

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!