0

លោក​ ឈួន​ សោភាមេគយច​ល័តតំបន់​៥ប្រព្រឹត្តអំពើពុករ​លួយគ្មាន​ញញើតអង្គភា​ព​ប្រឆាំងអំ​ពើពុករលួ​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន សោភា បាន​ឲ្យ​ដឹងថា ការដែល​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឈួន សោភា តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ការព្រមាន​របស់លោក គុណ ញឹម នាពេល​កន្លងមក​គឺជា​រឿង​ឥតន័យ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ប៉ុស្ដិ៍​គយ​ចល័ត​តំបន់​៥ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ឈួន សោភា គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ ហើយ​គ្មាន​នរណា​ហ៊ាន​តវ៉ា​នោះទេ​។

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ឬ​ហៅថា​មេ​គយ​ចល័ត​តំបន់​៥ នៅតែ​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ធ្លាប់​ទទួលរង​នូវ​ការព្រមាន​ពី​សំណាក់​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា យ៉ាងណាក៏ដោយ ក៏​លោក ឈួន សោភា នៅតែ​មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​នោះឡើយ​។

​ថ្មីៗ​នេះ​តាម​ការអះអាង​របស់​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៥ ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងលិច​ស្ពាន​ទឹកថ្លា ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក ឈួន សោភា និង​បក្ខពួក​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដដែល​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​តាក់ស៊ី រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ធំៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បើទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៃ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក ឈួន សោភា និង​បក្ខពួក​តាម​ការកំណត់​ដែរ​។ អាច​និយាយបានថា ស្នាក់ការ​គយ​ចល័ត​តំបន់​៥ ខាងលិច​ស្ពាន​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺ​មិន​ខុសពី​កុងត្រូលជជុះ​នោះឡើយ​។

ក្រុម​ឈ្មួញ​និង​អាជីវករ​បាន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៥ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឈួន សោភា បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឈួន សោភា ខ្លះ​ផង​។ បើ​មិន​ដូច្នេះ​ទេ​លោក ឈួន សោភា និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ព្រោះ​បន្ទាប់ពី​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ កោះហៅ​មក​ព្រមាន​គឺ​លោក ឈួន សោភា ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាប​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅលើ​ដងផ្លូវ​មិនគួរ​ទុក​ឲ្យ​លោក ឈួន សោភា និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។(មានត)

60709765_370233120263062_867177566627168256_n 65823534_382972269272689_8569806442515660800_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!