0

លោក​ ម៉ម ពិសិដ្ឋ​ប្រធានស្ថានី​យ៍ជញ្ជីងថ្លឹង​រថយន្តផ្លូវជាតិ​លេខ២និងបក្ខ​ពួ​កប្រើប្រាស់​ជ​ញ្ជីងថ្លឹងរថ​យន្ត​ទៅជាជញ្ជីង​ថ្លឹង​​លុយ

ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​មួយចំនួន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ខេត្តកណ្ដាល ចូលមក​រាជរាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគាត់​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​លោក ម៉ម ពិសិដ្ឋ និង​បក្ខពួក​តាម​ការកំណត់​នោះឡើយ​។ ចំណែក​ម្ចាស់​រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​លើស​ទម្ងន់​រាប់សិប​តោន ក៏​មិនបាច់​ចូល​ថ្លឹង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ គឺ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់លោក ម៉ម ពិសិដ្ឋ អាច​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​២ ខូច​ជា​បន្តបន្ទាប់​ហើយ​ស្ពាន​មួយចំនួន​នៅលើ​ផ្លូវជាតិ​លេខ​២ ក៏ត្រូវ​បាក់ស្រុត​ជា​បន្តបន្ទាប់​ផងដែរ​។ ហេតុនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​មើលរំលង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ម ពិសិដ្ឋ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ខេត្តកណ្ដាល តទៅទៀត​ឡើយ​

 រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ម ពិសិដ្ឋ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងការ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ បើតាម​ប្រភពពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ម៉ម ពិសិដ្ឋ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​អាង​មាន​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ជា​បង្អែក​រឹងមាំ​។ ជាក់ស្ដែង​រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ម៉ម ពិសិដ្ឋ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ មិនត្រូវ​បាន​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ក៏ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ធ្វើ​ដឹង​ធ្វើ​ឮ​នៅឡើយ​ទេ​។

​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ មុខ​ស្នាក់ការ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ជើង​កើប បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ម៉ម ពិសិដ្ឋ និង​បក្ខពួក​ដែរ​។ មានន័យថា​លោក ម៉ម ពិសិដ្ឋ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ និង​បក្ខពួក​នៅតែ​ប្រើប្រាស់​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល ហើយ​ម្ចាស់​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​នៅតែ​អាច​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ យ៉ាង​រលូន​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ធំៗ​ដឹកទំនិញ ដឹក​ថ្ម ដឹក​ខ្សាច់ ផ្ទុក​លើស​ទម្ងន់​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ រាប់រយ​គ្រឿង​ដូច្នេះ​លោក ម៉ម ពិសិដ្ឋ និង​បក្ខពួក​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ព្រោះ​អាង​មាន​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ជា​អ្នក​ចាំ​ជួយ​សម្របសម្រួល​គ្រប់ពេលវេលា​។បឋម

55597509_2119387961472396_132745662319034368_n-300x185 65004991_2372967862749209_1366304920210243584_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!