0

លោក​ សំ ផល្លា ​មេប៉ុស្ដិ៍នគរ​បាលការពារ​ព្រំដែនគោ​កក្រញូង​សែនជ័យនិ​ងបក្ខពួក​ឃុបឃិតជា​មួយឈ្មួញ​ដឹកជញ្ជូ​ន​ឈើខុស​ច្បាប់ម៉ា​សេរី

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក សំ ផល្លា និង​លោក ជា វណ្ណៈ បានដាក់​ពង្រាយ​កម្លាំង​ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត ក៏ដូចជា​តាម​ម៉ូតូ​នៅ​ច្រក​៩៩៩៩ យ៉ាង​អនាធិបតេយ្យ ជាពិសេស​នៅ​ចំណុច​ក្បាលស្ពាន​អូរ​ឆ្លូង និង​ច្រកចូល​តាម​ក្រុមហ៊ុន​ធី​ធី​វ៉ា​យ​។ ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ម៉ូតូ​រាប់សិប​គ្រឿង​និង​តាម​រថយន្ត​ជាច្រើន​គ្រឿង ដូច្នេះ​លោក សំ ផល្លា និង​លោក ជា វណ្ណៈ ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពីបទ​ល្មើស​ព្រៃឈើ​។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ជាដើម មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ នោះទេ ព្រោះ​ដឹក​ថា​លោក សំ ផល្លា មេ​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​គោក ក្រញូង​សែន​ជ័យ ស្រុក​ស្នួល មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ដូច្នេះហើយ​ទើប​ពួកគេ​រួមចំណែក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង ព្រោះ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុភ​ក្ដិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​ខ្វល់​ពី​រឿង​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក សំ ផល្លា មេ​ប៉ុស្ដិ៍នគរបាល​ព្រំដែន​គោក​ក្រញូង​សែន​ជ័យ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក សំ ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ជា​បង្អែក​ដ៏​រឹងមាំ​។ ដូច្នេះហើយ​ទើប​លោក សំ ផល្លា បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ យ៉ាង​រាលដាល ហើយ​ចាត់តាំង​មន្ត្រីនគរបាល​ក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​មក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ត្រជាក់ចិត្ត​។

តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​៩៩៩៩ យ៉ាង​ពេញបន្ទុក​ព្រោះ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់លោក សំ ផល្លា និង​បក្ខពួក​ជាប្រចាំ​។ ប្រសិនបើ​ឈ្មួញ​ណា​ហ៊ាន​គេចវេះ​មិន​បង់លុយ​ឲ្យ​លោក សំ ផល្លា និង​បក្ខពួក​ទេនោះ គឺ​ចៀស​មិន​ផុតពី​ការបង្ក្រាប​យក​ស្នាដៃ​ឡើយ ហើយ​លោក សំ ផល្លា តែង​យកឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ មក​ការពារ​ទង្វើ​របស់ខ្លួន​ទៀតផង​។ ទន្ទឹមនឹងនេះ​លោក ជា វណ្ណៈ មេបញ្ជាការ​យោធា​គ​៣ ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ក៏​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដូច​លោក សំ ផល្លា នោះដែរ​។(មានត)

50690195_1197961100381022_5730737466772553728_n 327-Copy 328

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!