0

លោក​ លឹម ​សម្បត្តិ​មេគយច្រកអា​កាសយា​នដ្ឋានអន្តរ​ជាតិភ្នំពេញប្រព្រឹ​ត្តអំពើពុ​ក​រលួយមិនញ​ញើតអង្គភា​ពប្រឆាំងអំពើពុករ​លួយដើម្បី​ស្រង់ដើ​ម

ថ្មីៗ​នេះ​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ​ពី​៣៥​ដុល្លារ​ទៅ​៧៥​ដុល្លារ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស ហើយ​សម្រាប់​ឯកសារ​ដែលមាន​កំហុស​បន្តិចបន្តួច​ត្រូវ​ក្រុមមន្ត្រី​គយ​ប្រចាំ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែលជា​កូនចៅ​របស់លោក លឹម សម្បត្តិ គាប​យកលុយ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ ដោយហេតុថា ទើប​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មួយរយៈ​ពេល​ខ្លី​សោះ​បែរជា​លោក លឹម សម្បត្តិ ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មេ​គយ​ប្រចាំ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុនៗ​ទៅទៀត​។

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួចមក​គឺ​លោក លឹម សម្បត្តិ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជុំវិញ​បញ្ហា​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លឹម សម្បត្តិ បាន​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទើប​លោក លឹម សម្បត្តិ ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ជាក់ស្ដែង​ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក លឹម សម្បត្តិ និង​បក្ខពួក​គាប​យកលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

​ ​ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពួកគេ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​ពួកគេ​ត្រូវ​ចំណាយលុយ​លើ​តុ​ក្រោម​តុ​បង់​ឲ្យ​លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទី​១-​ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ​ចំនួន​៥​ដុល្លារ , ទី​២-​បង់លុយ​២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​គណនេយ្យ​, ទី​៣-​ត្រូវ​បង់​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ ហើយ​ត្រូវ​បង់​១០​ដុល្លារ​ទៀត​សម្រាប់​ផ្នែក​ផែនការ​, ទី​៤-​បង់​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក និង​ទី​៥-​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ​ថែមទៀត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក លឹម សម្បត្តិ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​បក្ខពួក​ខ្លះ​ផង​ព្រោះ​ពួកគេ​កំពុង​បំពាន​លើ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​។បឋម

62656290_455346928615290_4079840772214489088_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!