0

លោក​ យូ ហេងមេ​គយខេត្ត​បាត់ដំបងប្រ​ព្រឹត្តអំពើពុ​ករលួយយ​កឈ្មោះ​លោក គុណ​ ញឹម​អគ្គនាយកនៃ​អគ្គ​នាយកដ្ឋានគ​យនិងរដ្ឋាករ​កម្ពុជា​មកបិទ​បាំង

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេងបាន​ឲ្យ​ដឹងថាឈ្មួញ​ធំៗ​ជាច្រើន​នាក់​កំពុង​បង្កើន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកព្រំដែន​ក្នុងស្រុក​កំរៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​សំឡូត យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ធំៗ​អាច​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ទៅដល់​គោលដៅ​នៅ​រាជធានី​ភ្នំពេញ គឺ​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តបាត់ដំបង ផងដែរ​ជាពិសេស​គយ​ចល័ត​នៅលើ​ផ្លូវជាតិ​លេខ​៥​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​សម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង និង​ក្រុម​គយ​ចល័ត​នៅក្នុង​ខេត្តបាត់ដំបង ទេនោះ​គឺ​ឈ្មួញ​ធំៗ​មិនអាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ទៅដល់​គោលដៅ​បានឡើយ​។

មន្ត្រី​គយ​នៅក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក យូ ហេង កាន់តែ​បង្កើន​សកម្មភាព​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​ភ្នំព្រឹក ស្រុក​កំរៀង ស្រុក​សំឡូត និង​ស្រុក​សំពៅ​លូន​។ អាចនិយាយបាន​ថា​លោក យូ ហេង យក​បទពិសោធន៍​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ មក​អនុវត្តន៍​ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង យ៉ាង​សុខ​ស្រួល​។

ភ្នាក់ងារ​គយ​និង​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង បាន​លើកឡើងថា ចាប់តាំងពី​លោក យូ ហេង ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កាលពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​គឺ​លោក យូ ហេង មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​១​ករណី​ទាល់តែសោះ​។ ផ្ទុយទៅវិញ​លោក យូ ហេង គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​លើ​តុ​ក្រោម​តុហើយ​លោក យូ ហេង តែង​យកឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មក​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង(មានត)

Collage-2019-04-20-21_30_57 105A87F1-FF1F-4BBC-8EE0-B069601B114A

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!