0

ស្ថានីយ៍​ជញ្ជីងថ្លឹ​ងរថយន្ត​កូនដំរីប្រែក្លាយជាជ​ញ្ជីងថ្លឹងលុ​យលោក​ ស៊ុន ចាន់​ថុលរដ្ឋម​ន្ត្រីក្រសួ​ងសាធារណការនិ​ងដឹកជញ្ជូ​នមិនគួរមើ​លរំល​ង

ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ពលរដ្ឋ​ដែល​ប្រកប​របរ​ដឹក​កសិផល ដឹក​ខ្សាច់ ដឹក​ដី បាន​លើកឡើងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​កូនដំរី មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ គឺ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់​ទើប​អាច​គេច​ផុតពី​ការរំខាន​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ព្រំដែន​សៀម ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​កូនដំរី ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កូនដំរី ខ្លះ​ផង​។ ដោយហេតុថា លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ កំពុង​បណ្ដោយ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កូនដំរី ប្រព្រឹត្ត​អំពើពុករលួយ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត ដោយ​មិន​អនុវត្តន៍​តាមច្បាប់​នោះឡើយ​។ ទន្ទឹមនឹងនេះ​រថយន្ត​ដឹកទំនិញ​ធំៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ក៏​អាច​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី តាម​អំពើ​ចិត្ត​ដែរ​បើទោះបី​រថយន្ត​ធំៗ​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់​ពី​២០​តោន​ទៅ​៣០​តោន​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​ផ្សេងៗ​ទៀត​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​ខូច​ជា​បន្តបន្ទាប់​ព្រោះ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

ប្រភព​ពី​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ​ក៏ដូចជា​ឈ្មួញ​ដឹក​ខ្សាច់ ដឹក​ថ្ម បាន​ឲ្យ​ដឹងថា មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​តាម​ការ​កំណត់ដោយ​មិនចាំបាច់​ចូល​ថ្លឹង​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ​។ មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​តទៅទៀត​ទេ ក្នុងខណៈដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​។(មានត)

55597509_2119387961472396_132745662319034368_n-300x185 65004991_2372967862749209_1366304920210243584_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!