0

លោក​ ឈុន សុភមង្គល​ប្រធានសា​ខាគយខេត្ត​ឧត្ដរមានជ័យ​ឃុបឃិតឃុប​ឃិតជាមួ​យឈ្មួញ​ប្រព្រឹត្តអំពើ​ពុករលួយ​ជាប្រ​ព័​ន្ធ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង និង​មេ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ក៏ដូចជា​មេ​គយ​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​។ ការដែល​មន្ត្រី​គយ​ប្រចាំ​ច្រក​ទាំង​៣​នោះ​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ដែល​កំពុង​សាង​ភាព​ល្បី​ល្ប​ញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ទន្ទឹមនឹងនេះ​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ ទើប​ឈ្មួញ​ធំៗ​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រកព្រំដែន​ក្នុងស្រុក​អន្លង់វែង ក្រុង​សំរោង និង​ស្រុក​បន្ទាយ​អំពិល ទៅដល់​គោលដៅ។

ប្រភពពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយក៏​មានការ​ឃុបឃិត​ជាមួយ​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តឧត្ដរមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ឈុន សុភមង្គល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​យ៉ាង​តក់ក្រហល់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ឥឡូវនេះ​លោក ឈុន សុភមង្គល កំពុង​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង មក​អនុវត្តន៍​នៅក្នុង​ខេត្តឧត្ដរមានជ័យ យ៉ាង​ពេញទំហឹង​តែម្តង​។បឋម

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង បាន​ឲ្យ​ដឹងថា លោក អួន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គឃ្លើន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ឈុន សុភមង្គល ខ្លះ​ផង​។ ទន្ទឹមនឹងនេះ​ក៏មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល និង​បក្ខពួក​ផងដែរ ព្រោះ​លោក ឈុន សុភមង្គល តែង​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ដើម្បី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន។បឋម

1FCD0817-4EF1-4156-803D-17AA2884BB1B-Copy 2018-12-31-12-768x1024 64473552_441895946360178_6873083383212146688_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!