0

ទំនង​លោក​ គុណ ញឹមបើ​កភ្លើងខៀវ​ឲ្យ ​បាន​ជា លោក អ៊ួន​ សុ​វណ្ណារ៉ាមេគយ​ច្រកត្រពាំង​ផ្លុងហ៊ាន​ឃុបឃិតជា​​មួយ​ក្រុមឈ្មួញ កេង​បន្លំចំណូ​លជាតិ​ជា​ច្រើន?

ត្បូង​ឃ្មុំ​​ ​​​៖​  សមត្ថកិច្ចច្រកត្រពាំងផ្លុ​ងបាន​ឲ្យដឹងថា  ប្រធានការិយាល័យគយ ​និង ​រដ្ឋាករច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង​ គឺលោ​ក អ៊ួន  សុវណ្ណារ៉ា ដោយអាងខ្លួនជាក្មួយបង្កើ​ត ឧបនាយករ​ដ្ឋមន្រ្តី យឹម ឆៃលីនោះ  បានប្រើអំណា​ច​ ឆ្លៀតឱកាស ក្នុងការ លួច បំបាត់ ​កេង​បន្លំ  ចំណូលពន្ធ ដោយឃុ​បឃិ​តឲ្យឈ្មួញធំៗ  នាំចូលទំនិញប​ង់ពន្ធមិន​គ្រប់​  ​និង​មានលួ​ចបង្ក​ប់ទំនិញ ខុសច្បាប់ ចូល មកដូចទឹកបាក់ទំនប់យ៉ាងអនាធិប​តេយ្យបំផុត  ដែលធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋរាប់សែ​ន ដុល្លារក្នុង១ខែៗ។

​ក្រុ​មម​ន្ត្រីខាងលើឲ្យដឹងបន្ថែម​ថា  ​ភាពមិនប្រក្រតី ពាក់ព័ន្ធនឹងអំពើពុករលួយ របស់លោក អ៊ួន ​​​​​​​​​​​​​​​​សុវណ្ណារ៉ា ប្រធាន ការិយា ល័ យ គយ និងរដ្ឋាករ ​ប្រចាំច្រកត្រពាំងផ្លុង  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺពឹ​​​​​​​​​​​​​ស ​ ពុ​លណា​​ស់ខាងជំនាញ  «ស្ងោរសាច់ឲ្យផុយ តែមិនឲ្យក្តៅទឹ​ក»​  ធ្វើឲ្យក្រុមឈ្មួញខ្លាចរ​អាភ័យ បង្ខំចិត្តចំណាយតាមការ​ ចែចូ​វសុំបង់លុយប្រចាំខែ និង ក្បាលឡា​ន មិន ឲ្យ ទើសចិត្តជូនលោក​ អ៊ួ​ន សុវណ្ណារ៉ា ឡើយ។ ដោយសា​រលោក អ៊ួន សុវណ្ណារ៉ា មានជំនាញច្បាស់លាស់ ខាងរៀបឯកសា​រឃុប​​​​​​​​​ឃិត​ជាមួ​យ​ឈ្មួញធំៗ​នាំ ​ទំ​និ​ញចេ​ញ​ចូ​ល តាមរបៀបបង់ពន្ធមិ​ន​គ្រប់ ឬ  ក្លែង​ប្រ​ភេទ​ទំនិញ ពោលគឺបង់ពន្ធចូលរ ដ្ឋមួយ ចំ ណែក តូច​ ហើយមួយចំណែកធំ ចូលហោប៉ៅផ្ទាល់​ខ្លួនតែ​ម្តង។

មន្ត្រីទាំងនោះបានឲ្យដឹងទៀតថា លោក អ៊ួ​ន សុវណ្ណារ៉ា តែ​ងប្រើឈ្មោះ ឪពុកមាខ្លួនជា ឧបនាយករដ្ឋមន្ត្រី និ​ងអាងខ្លួន ជាម នុស្ស ស្និទ្ឋស្នាលបំផុតជាមួយលោក គុណ​ ញឹម អគ្គនាយគយ និង  ​រដ្ឋាករផងនោះ ទើបបុ​​គ្គលរូបនេះហ៊ាន ធ្វើព្យុះ ធ្វើ​ភ្លៀ​ង​តាមតែអំពើ​ចិ​ត្ត ប្រមូលលុយពុករលួយដោយគ្មាន​រអែង ច្បា​​​​​​​​​​​​​​​​ប់ឡើយ។ លោក អ៊ួន  សុវណ្ណារ៉ា មានជំនាញ ខ្លាំងណាស់ ខាង ក្តោបក្តាប់ មុខស​ញ្ញា​ក្រុមឈ្មួ​ញ​នៅច្រក​ត្រពាំងផ្លុង  គឺច្បាស់ដូចថ្ងៃអ៊ីចឹ​ង​! ដោ​យគាត់រឹតបន្តឹង លើការប្រមូលព​ន្ធពី​ឈ្មួញ តូច តាច ដើម្បីបង្គ្រប់ផែនការប្រមូលពន្ធ ហើយនៅសល់​ពី​នោះ ​គាត់បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញ ខុសច្បាប់ម៉ាសេរី ​និងដោយបង់ពន្ធ មិនគ្រប់ ឬក្លែងប្រភេទទំនិញ  យ៉ាងអនាធិបតេយ្យ។

​ប្រភ​ពខា​ងលើបន្តឲ្យដឹងថា លោក អ៊ួន​  សុវណ្ណារ៉ា បានអនុវត្តផ្ទុយពីការណែនាំរបស់ លោកប្រធានសាខាគយ  និង ​រដ្ឋាក រខេ ត្ត និងអភិបាលខេត្តត្បូងឃ្មុំ ក៏ដូចគោលការណ៍ណែនាំ  និងដាក់ចេញដោយលោកបណ្ឌិត​ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយកដ្ឋាន​គ​យ​ និ​ងរដ្ឋាករកម្ពុជា ក៏​ដូច​ជាក្រសួងសេដ្ឋកិច្ច និងហរិញ្ញវ​ត្ថុ ដោយសារហ៊ានចំណាយលុយយ៉ាងសម្បើម បិ​ទមាត់ថ្នាក់លើ។

​មន្ត្រីជាច្រើន  បាន​លើកឡើងថា លោក អ៊ួន សុវណ្ណារ៉ា  ចេះដាក់សំណែនជូនលោកបណ្ឌិត គុណ ញឹម  បា​នត្រូវចិត្តណា​ស់ហើយ មើលទៅ ទើបលោកបាននៅកា​ន់មេប៉ុស្តិ៍គយ សំបូរខ្លាញ់ច្រកត្រពាំងផ្លុង​  យ៉ាងរឹងមាំបែបនេះ។

ម​ហាជ​នបានរិះគន់ថា  បើលោកប​ណ្ឌិត គុណ ញឹម នៅតែចង់បា​នសំណែន ពីលោក អ៊ួន សុវណ្ណារ៉ា  ហើយនៅតែទុក​បុ​គ្គល នេះ ឲ្យកាន់តំណែងបន្តទៀតនោះ ចំ​ណូលពន្ធ អាក​រចូលរដ្ឋ នឹងត្រូវបង់រា​ប់​លា ន​ដុល្លារក្នុងមួយឆ្នាំៗ ហើយចំណូល ដែល រដ្ឋបាត់​បង់នោះ គឺវារត់ចូល ក្នុងហោប៉ៅបុគ្គលពុករលួយរូបនេះជាមួយ នឹងបក្ខពួក ធ្វើមានបាន​​​​​​​​​ផ្ទាល់ខ្លួន យ៉ាងសប្បាយចិត្ត។(មានត)

3-159 1-253 7-102

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!