0

លោក​ សា ផល្លានាយ​ប៉ុស្ដិ៍ច្រកទ្វេភា​គីឡាប៉ាខេ​ឃុបឃិត​ឲ្យឈ្មួញ​ដឹកជញ្ជូន​ឈើចេ​ញទៅ​ស្រុកយួន​លោកឡោ​ សុខា​ស្នងការនគរបា​លខេត្ត​ជា​អ្នកឃុប​ឃិតបើក​​ដៃ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្បែរៗ​នោះ គឺជា​ឈើ​ដែល​ឈ្មួញ​ប្រមូល​ទិញ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ជាដើម​។ បើតាម​ប្រភពពី​ក្រុម​ឈ្មួញ​និង​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ឲ្យ​លោក សា ផល្លា មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​តាម​ការកំណត់​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​មាន​សេចក្ដីរាយការណ៍​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក សា ផល្លា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្បែរ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​លោក សា ផល្លា នាយប៉ុស្ដិ៍​ច្រក​ឡា​ប៉ា​ខេ នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ពាក់ព័ន្ធ​ករណីនេះ​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សា ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជា​មិត្តភក្ដិ​ជិតស្និទ្ធ​និង​ជា​បង្អែក​ដ៏​រឹងមាំ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​លោក សា ផល្លា នៅតែ​បន្ត​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ឡា​ប៉ា​ខេ ក៏ដូចជា​ច្រករបៀង​ច្រើន​កន្លែង​ក្រោម​ការទទួលខុសត្រូវរ​បស់​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២១​។

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​នៅ​ច្រក​ឡា​ប៉ា​ខេ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​និង​មាន​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​តា​យិន ច្រករបៀង​៣៥ បន្តទៅ​ច្រករបៀង​ង៉ាំ​ដី ដោយ​ក្នុង​មួយ​យប់ៗ​សរុប​ចំនួន​ម៉ូតូ​ដឹកឈើ​គឺមាន​រាប់រយ​គ្រឿង​។ ច្រករបៀង​ទាំងនោះ​គ្រប់គ្រង​ដោយ​លោក សា ផល្លា ដែលជា​នាយប៉ុស្ដិ៍​ច្រក​ឡា​ប៉ា​ខេ ចំណុះ​ឲ្យ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២១ និង​គ្រប់គ្រង​ដោយ​លោក ខៃ ដែលជា​មេបញ្ជាការ​ប្រចាំ​គ​២ កងអនុសេនាធំ​លេខ​២ ព្រំដែន​គោក​ឡា​ប៉ា​ខេ​។ ទន្ទឹមនឹងនេះ​លោក សា ផល្លា បានប្រគល់​តួនាទី​ឲ្យ​លោក អ៊ូច សុភ​ក្ត្រ ជា​អ្នកដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង ដូចជា​ច្រក​ង៉ាំ​អូរ​ជុំ ច្រក​យូ​ឡឹ​ត ច្រក​តា​យិន ច្រក​បា​ឡា ច្រក​ង៉ាំ​ដី និង​ច្រក​ង៉ៃ​បា​វ៉េ ជាដើម​។ តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​លោក សា ផល្លា អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយ​យប់ៗ​។បឋម

62366944_316306115957034_4778120158675730432_n 64355103_2285098811558967_5322973245920509952_n 62500689_376547186300923_3312409045033287680_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!