0

លោក​ គុណ​ ញឹមអគ្គនា​យកនៃអ​គ្គនាយកដ្ឋា​នគយនិងរ​ដ្ឋាករមិនគួរមើ​លរំលង​លោក​ ឈួន សោភាមេគយ​ចល័តតំប​ន់៥ផ្លូវជាតិលេ​ខ៥ប្រព្រឹត្ត​អំពើពុ​ករលួ​យ

ថ្មីៗ​នេះ​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា​លោក ឈួន សោភា និង​បក្ខពួក​ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​លោក ឈួន សោភា និង​បក្ខពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ចូលទៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ឈួន សោភា កំពុង​បង្កើន​សកម្មភាព​ពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់។

ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា បើទោះបី​ថ្មីៗ​នេះ​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ផ្លូវជាតិ​លេខ​៥ ធ្លាប់​រង​ការព្រមាន​ពី​សំណាក់​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា យ៉ាងណាក៏ដោយ ក៏​លោក ឈួន សោភា នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ឈួន សោភា ថែមទាំង​បន្ត​ប្រើ​ឈ្មោះ​លោក គុណ ញឹម ជា​មេ​គយ​ធំ​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ បាន​ឲ្យ​ដឹងថា ស្នាក់ការ​គយ​ចល័ត​ខាងលិច​ស្ពាន​ទឹកថ្លា ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានក្លាយ​ទៅជា​ទីតាំង​សម្រាប់​លោក ឈួន សោភា និង​បក្ខពួក​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ មាន​សេចក្ដីរាយការណ៍​ឲ្យ​ដឹង​ទៀតថា ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ គឺ​លោក ឈួន សោភា មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​។ ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​ពី​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​ខាងលិច​ស្ពាន​ទឹកថ្លា ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ដែល​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​នោះទេ​។

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា អ្នករត់​តាកស៊ី​និង​អ្នកបើករថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​របស់លោក ឈួន សោភា ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់លោក ឈួន សោភា មិនអាច​ចៀសផុត​ឡើយ​បើទោះបី​ទំនិញ​ទាំងនោះ​បង់ពន្ធ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​។ សម្រាប់​រថយន្ត​ដឹក​មាន់​ទា​ត្រូវ​បង់​៣០​ម៉ឺន​រៀល សម្រាប់​រថយន្ត​ដឹកគោ​ក្របី​ត្រូវ​បង់​៤០​ម៉ឺន​រៀល ហើយ​សម្រាប់​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​បង់​៩​ម៉ឺន​រៀល​ក្នុង​មួយខែ និង​រថយន្ត​ផ្សេងៗ​ត្រូវ​បង់​២០០​ដុល្លារ​ក្នុង​មួយខែ​។ រាល់​ការ​បង់លុយ​ទៅ​ឲ្យ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ និង​បក្ខពួក​គឺ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​នោះទេ មិនដឹងថា​លោក ឈួន សោភា យកលុយ​នោះ​ទៅធ្វើ​អ្វីខ្លះ​ឡើយ​។បឋម

33fd9be5-3e5e-48a3-aebb-a0a2e7ed185dDAA4BE83-4436-4757-96CA-EFE1074C2C1B

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!