0

លោក​ ស៊ុន ចាន់​ថុលរដ្ឋម​ន្ត្រីក្រសួង​សាធារណការ​គួរពិនិត្យ​មើលឡើ​ងវិញ​ទង្វើមិនប្រ​ក្រតីរបស់​លោក​ ស គឹមណាត​ប្រធានមន្ទី​រសាធារ​ណ​ការនិង​ដឹកជញ្ជូន​ខេត្តកំពុ​ងបិទបាំងរឿង​អាស្រូវ

កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ​ករណី​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ​ខេត្តស្ទឹងត្រែង ប្រើប្រាស់​រថយន្តស្ទូច​ដែលជា​ជំនួយ​ប្រទេស​ជប៉ុន ដើម្បី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ភូមិ​ភ្លុក ស្រុក​សេសា​ន ឆ្ពោះទៅ​ក្រុង​ស្ទឹងត្រែង កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ប្រើប្រាស់​រថយន្តស្ទូច ជា​ជំនួយ​ប្រទេស​ជប៉ុន ដើម្បី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ហេតុនេះ​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ហើយ​ទប់ស្កាត់​កុំ​ឲ្យ​លោក ស គឹម​ណាត និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

ក្រោយពេល​រឿងអាស្រូវ​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​រថយន្ត​ស្ទូច​ជំនួយ​របស់​ប្រទេស​ជប៉ុន ទៅ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យ៉ាង​គឃ្លើន​ត្រូវបាន​គេ​ដឹង​ជា​សាធារណៈ​នោះ ស្រាប់តែ​លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង កំពុង​ខំប្រឹង​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ លោក ស គឹម​ណាត ព្យាយាម​បិទបាំង​ការពិត​ថា ឈើ​ទាំងនោះ​ដឹក​ចេញពី​ចំណុច​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដើម្បី​ធ្វើ​ស្ពាន​តាមផ្លូវ​ទៅ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ឈើ​ទាំងនោះ​មិនមែនជា​ឈើ​ត្រូវ​តាម​ខ្នាត​សម្រាប់ធ្វើ​ស្ពាន​ឡើយ ម្យ៉ាងទៀត​ស្ពាន​ទាំងអស់​ចូលទៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ សុទ្ធតែ​ស្ពានដែក​បា​ឡេ គ្មាន​ស្ពាន​ដែល​ធ្វើ​ពី​ឈើ​នោះទេ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​ឡើងវិញ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក ស គឹម​ណាត ដែល​កំពុង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​គួរ​ឲ្យ​អស់សំណើច​។​

កន្លងមក​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង ក្នុងការ​ឃុបឃិត​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ​ភាព​អសកម្ម​របស់លោក ស គឹម​ណាត ក្នុងការ​ជួសជុល​ផ្លូវថ្នល់​និង​ស្ថាបនា​ផ្លូវថ្នល់​ក្នុង​ខេត្តស្ទឹងត្រែង ក៏​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ដែរ ហើយ​គម្រោង​ចំណាយ​របស់​មន្ទីរ​សាធារណការ​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​ពោរពេញ​ទៅដោយ​ភាពមិនប្រក្រតី​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដដែល​។ មិនតែប៉ុណ្ណោះ​លោក ស គឹម​ណាត តែងតែ​ប្រើប្រាស់​ឈ្មោះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន ​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​សប្តាហ៍មកហើយ ដែល​ពួកគាត់​បានឃើញ​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តស្ទឹងត្រែង ប្រើប្រាស់​រថយន្តស្ទូច​ជា​ជំនួយ​ប្រទេស​ជប៉ុន ដឹកជញ្ជូន​ឈើ​ឡាំង​ជ្រុង​ខ្នាត​ធំ​ក្នុង​មួយថ្ងៃ​២​ជើង​។ ជុំវិញ​បញ្ហា​នេះ​តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស គឹម​ណាត ដែលជា​ប្រធាន​មន្ទីរ​ទេនោះ គឺ​គ្មាន​មន្ត្រី​ណា​ហ៊ាន​ប្រើប្រាស់​រថយន្តស្ទូច​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ទៅ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សេសា​ន ចូល​ក្រុង​ស្ទឹងត្រែង នោះទេ​។ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​មាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជា​បង្អែក​រឹងមាំ។បឋម

60385203_2775842632442326_853881829642469376_n-1 60342206_607380166406234_9090361443773054976_n-1 P-2019-02-09-20-700x400

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!