0

លោក​ ផាត សុផាន់​ណាមេនគរបា​លអន្តោប្រ​វេសន៍ច្រកទ្វា​រអន្តរជាតិដូង​ខេត្តបាត់ដំបង​ប្រើតួនាទីនិ​ងអំណាច​របស់ខ្លួ​នប្រព្រឹត្តអំ​ពើពុករលួ​យ

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ផាត សុផាន់​ណា ទទួលបាន​តំណែង​ជា​នេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ជំនួស​លោក សៅ ប៊ុន​រិ​ទ្ធ រួចមក​គឺ​លោក ផាត សុផាន់​ណា កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ បើតាម​ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ការដែល​លោក ផាត សុផាន់​ណា ហ៊ាន​ប្រើ​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ផាត សុផាន់​ណា មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ជាបន្ទាន់​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ផាត សុផាន់​ណា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង រូបនេះ​កំពុង​ប្រមូល​លុយ​តាមរយៈ​ការធ្វើ​ប័ណ្ណ​ព្រំដែន​និង​ប្រមូល​លុយ​ពីបទ​ល្មើស​ផ្សេងៗ​ដូចជា ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ការធ្វើ​សៀវភៅ​ឆ្លងដែន​១​ក្បាល គឺ​លោក ផាត សុផាន់​ណា តម្រូវ​ឲ្យ​ពលរដ្ឋ​បង់លុយ​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ​៦៨ យ៉ាង​កំរោល​។ ជាងនេះទៅទៀត​ក្រុមនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ក្រោម​ការគ្រប់គ្រង​រប​ស់លោក ផាត សុផាន់​ណា បាន​ឃុបឃិត​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុក​សៀម តាមរយៈ​មេខ្យល់​និង​កា​រលួយ​ធ្វើ​ប័ណ្ណ​ក្លែងក្លាយ​ឲ្យ​ពលករ​ទាំងនោះ​ទៀតផង​។ ចំណែក​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ព្រោះ​ដឹងថា​លោក ផាត សុផាន់​ណា មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង មាន​ខ្ន​បង្អែក​រឹងមាំ​។

បើតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ផាត សុផាន់​ណា បានដាក់​ពង្រាយ​កម្លាំង​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ជាច្រើន​កន្លែង​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល ហើយ​មានការ​ឃុបឃិត​បើក​ច្រករបៀង​មួយកន្លែង​ដែល​គេ​ហៅថា ច្រក​ស្វាយចេក​(​ដើម​ចាន់គិរី​)​ខាងលិច​ច្រកទ្វារ​អន្តរជាតិ​ដូង ដែល​នៅ​ច្រក​នេះ​មាន​មនុស្ស​ចេញចូល​យ៉ាង​អនាធិបតេយ្យ​នៅពេល​យប់​និង​ពេល​ទៀបភ្លឺ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ពលករ​ដែល​វិលត្រឡប់​ពី​ធ្វើ​ការងារ​នៅ​ប្រទេស​សៀម​ឬ​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​សៀម តែង​ត្រូវ​លោក ផាត សុផាន់​ណា និង​បក្ខពួក​គាប​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ

60905626_653658268389015_470701056699924480_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!