0

លោក​ ជាម​ ច័ន្ទសោភ័ណ​អភិបាលខេ​ត្តត្បូងឃ្មុំនិង​លោក គឹម ​ឈុនលីគ្មានឆន្ទៈ​បង្រ្កាបឈ្មួញ​សម្រុកដឹ​កជញ្ជូន​ឈើចេ​ញទៅស្រុកយួនតាម​ច្រកបឹងជ្រោ​ងនិ​ងច្រកច័ន្ទមូ​ល

ប្រភពពី​មន្ត្រីនគរបាល​ក្នុងស្រុក​មេមត់ បាន​ឲ្យ​ដឹងថា នៅ​ច្រក​ច័ន្ទ​មូល ក្រោម​ការគ្រប់គ្រង​រប​ស់លោក ម៉ែន ដេ​ត ក៏មាន​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដែរ ព្រោះ​លោក ម៉ែន ដេ​ត អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ច្រក​ច័ន្ទ​មូល ក្រោម​ការគ្រប់គ្រង​រប​ស់លោក ម៉ែន ដេ​ត គឺ​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​កែច្នៃ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​មិន​ចាញ់​នៅ​ច្រក​បឹង​ជ្រោង ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ នោះទេ​។ បើតាម​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា លោក ម៉ែន ដេ​ត មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ច័ន្ទ​មូល ក៏មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជា​បង្អែក​ដ៏​រឹងមាំ​ផងដែរ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រយៈពេល​៣​សប្ដាហ៍​មកហើយ​ដែល​ក្រុម​ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​ប្រើប្រាស់​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង និង​ច្រក​ច័ន្ទ​មូល យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​បឹង​ជ្រោង ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង យ៉ាង​ពេញបន្ទុក​នៅពេល​យប់ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។ បើតាម​មន្ត្រីនគរបាល​ក្នុងស្រុក​មេមត់ បាន​បង្ហើប​ឲ្យ​ដឹងថា ខ្នងបង្អែក​រឹងមាំ​របស់លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​បឹង​ជ្រោង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

មានការ​កត់សម្គាល់ថា ចាប់តាំងពី​លោក ជាម ច័ន្ទ​សោភ័ណ ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក លី ឡា រួចមក​គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ជាក់ស្ដែង​នៅ​ច្រក​បឹង​ជ្រោង ក្រោម​ការគ្រប់គ្រង​រប​ស់លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ និង​ច្រក​ច័ន្ទ​មូល ក្រោម​ការគ្រប់គ្រង​រប​ស់លោក ម៉ែន ដេ​ត នៅតែមាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​ដដែល​។ មជ្ឈដ្ឋាន​ខ្លះ​បាន​រិះគន់ថា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ ហើយ​ច្រកព្រំដែន​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ត្រី​នគរបាល​ដែល​ស្និទ្ធ​នឹង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅតែ​ជា​គោលដៅ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន។បឋម

60191030_325962068087254_8557414053117427712_n-1 2E90A462-1505-4266-93F4-3912741F0A73-300x153

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!