0

មេ​ឈ្មួញ​​​ឧក្រិដ្ឋជនសឹ​ង​ សំ​អុល​បង្កើន​ស​កម្មភាព​​ដឹកជញ្ជូ​ន​ឈើ​ចេញពី​​ស្រុក​កោះ​​ញែកពេញ​បន្ទុកខ​​ណៈ​យ​ក​លុយញ៉ុក​មាត់​ស​មត្ថកិ​ច្ចពុក​រលួយ​អស់​ហើ​យ

មណ្ឌលគិរី៖ទោះបីជាមានការបេ្តជ្ញារបស់ ប្រមុខរដ្ឋាភិបាលកម្ពុជាយ៉ាងណាក៍ ដោយក៍បទល្មើសនៅតែកើតឡើង យ៉ាងគគ្រឹក គគ្រេង ដដែលជាដដែលនៅក្រោមការដឹកនាំរ បស់សម្តេចតេជោ។ជាក់ស្តែងតាមប្រភពពី ប្រជាពលរដ្ឋក៍ដូចជា​ សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ ក្នុង​ខេត្តមណ្ឌលគិរីបាន​រាយការណ៍មកថា បច្ចុប្បន្ន​មេ​ឈ្មួញឧក្រិដ្ឋជនសឹង សំអុល  ម្ចាស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ នៅតែ​  បង្កើនសកម្មភាព​ដឹកជញ្ជូន​ឈើ  ​ពី​ស្រុក​កោះ​ញែកខេត្តមណ្ឌលគិរីចេញ  ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុ  ងស្រុក​ស្នួល  ខេត្តក្រចេះ និង​ស្រុក​មេមត់  ខេត្ត​ត្បូងឃ្មុំយ៉ាង​ពេញគគ្រឹកគគ្រេង។  បើតាមប្រភពដដែលឲ្យ​ដឹង​ថាកាល ពី​វេលា​ម៉ោង​៩​និង ​១៣​នាទី​យប់ ថ្ងៃទី​២១  ខែឧសភា ឆ្នាំ​២០១៩ រថយន្ត​ដឹកឈើ​ធំៗ ​០២​គ្រឿង​របស់​មេ​ឈ្មួញ សឹង សំអុល  មកដល់​ចំណុច​រង្វង់ ​មូល​គោព្រៃ​ទី​រួម​ខេត្តមណ្ឌលគិរី  ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ណា​ហ៊ាន​បង្រ្កាបឡើយខណៈមេ ​សឹង សំអុល បានយកលុយញ៉ុកមាត់ អស់ហើយ។
ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា  ក្នុងចំណោម​រថយន្ត​ធុន​ធំ​២០​ គ្រឿង​ដែល​មេ​ឈ្មួញ សឹង  សំអុល ដឹកជញ្ជូន​ឈើ​ចេញពី​ ខេត្តមណ្ឌលគិរី កាលពី​យប់​ថ្ងៃទី​២១  ខែឧសភា ឆ្នាំ​២០១៩  គឺមាន​ច្បាប់​អនុញ្ញាតិ តែ​១២​គ្រឿង​ប៉ុណ្ណោះ​។  ក្រៅពីនេះ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ ខេត្តមណ្ឌលគិរី ជួយ​បិទបាំងឲ្យ​មេ​ឈ្មួញ  សឹង សំអុល ដឹក ជញ្ជូន​ឈើ​ចេ ញ​ទៅដល់​គោលដៅ​នៅ ​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល  ខេត្តក្រចេះ និង​ស្រុក​មេមត់  ខេត្ត​ត្បូងឃ្មុំ ដោយរលូន បន្ទាប់ពី សមត្ថកិច្ចទទួលផល​ប្រយោជន៍យ៉ាងក្រាស់ ក្រែល។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូល ដ្ឋាន​ក្នុងស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា  ទោះបី​ក្នុង​ទីតាំង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់  របស់​មេ​ឈ្មួញ សឹង សំអុល  គ្មាន​នៅសល់​ឈើ​សម្រាប់ ធ្វើ​អាជីវកម្ម​យ៉ាងណាក៏ដោយ ។ក៏​ជាក់ស្ដែង​ឈ្មួញ​ម្នាក់នេះ​នៅតែមាន​ឈើ​ដឹកចេញទៅ​ស្រុក​យួន​២០​រថយន្ត​ធុន​ធំ​កាលពី​យប់​ថ្ងៃទី​២១ ខែឧសភានេះ​ ។ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​កោះ​ញែក  បាន​ឲ្យ​ដឹងថាមួយរយៈ​ចុងក្រោយ​នេះ​ មេ​ឈ្មួញ សឹង សំអុល  បំពាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អ​ន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក យ៉ាង​ពេញបន្ទុក​ ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​បរិស្ថាន  មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ ពាក់ព័ន្ធ​ដទៃទៀត​ ។បើតាម​ការ​បង្ហើប​ពី​សមត្ថកិ ច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ សឹង  សំអុល ដឹកជញ្ជូន​ឈើ​ ចេញពី​ស្រុក​កោះ​ញែក ឆ្លងកាត់​ទី ​រួម​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក ​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល  ខេត្តក្រចេះ និង​ស្រុក​មេមត់  ខេត្ត​ត្បូង ឃ្មុំ តាម​អំពើ​ចិត្តផងដែរ។យ៉ាងណាក៍ដោយអង្គភាព យើងបានទាក់ទងទៅអ្នក ពាក់ព័ន្ធខាង លើនេះ  ដែរតែមិន លើកទូរ ស័ព្ទនៅថៃ្ងនេះ។បឋម

60583697_582868125535547_4826580231726825472_n

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!