0

លោក​ សៅ វណ្ណា​ មេប៉ុស្ដិ៍នគរបា​លច្រកទ្វា​រតំបន់ដូងស្រុក​រមាសហែកប្រ​ព្រឹត្តអំពើពុក​​រលួយយ៉ាង​ពេញប​ន្ទុក

ស្វាយរៀង៖ប្រភពពីអាជីវករ​ដែល​​ នាំចូល​ទំនិញ​ផ្សេងៗ​តាម​ច្រក​តំបន់​ដូង  ស្រុក​រមាស​ហែក បានឲ្យដឹងថា  ពួកគាត់​នាំ​ចូល​ទំនិញ ​ដូចជា សំបក​បាវ កៅអី​ជ័រ  ស្បៃ​មុង នំចំណី និង​ទំនិញ​ផ្សេងៗ​ទៀត​ច្រើន​ មុខ​ក្នុង​មួយ​គោយន្ត​ត្រូវ​បង់ ​ឲ្យ​សមត្ថកិច្ច​ពុក រលួយ ​អស់យ៉ាង​តិច​មួយ​លាន​រៀល​ទើប ​ទៅ​ដល់​គោលដៅ​។

ប្រភព​ពី​ប្រជា​ពលរដ្ធ​នឹង​ក្រុម​ឈ្មួញ​ មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​តំបន់​ដូង  ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង  បាន​លួច​ បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ននេះ​មុខ របរ​របស់​ពួកគាត់​ស្ទើរតែ​គ្មាន​នៅ សល់​កម្រៃ​សម្រាប់​ដោះស្រាយ ​ជីវភាព​គ្រួសារ  ព្រោះ​សមត្ថកិច្ច​ នៅ​ច្រក​ព្រំដែន និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​។  ដូច្នេះហើយ​ទើប​មាន​សេចក្ដី អំពាវ នាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង ​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់ ​អំពើពុករលួយ​នៅ តាម​ដងផ្លូវ​ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ជាបន្ទាន់​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ែន  វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក  កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង  ចាត់វិធានការ​ទប់ស្កាត់​អំពើពុក រលួយ​ របស់​ស​ម​ត្ថ​កិច្ចនគរ​បាល​នៅ​ច្រក​តំបន់​ដូង  ស្រុក​រមាស​ហែក និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាបន្ទាន់​។​

​ ​ក្រុមអាជីវករ​បាន​បញ្ជាក់​ថា​ពួកគាត់​ត្រូវ​បង់លុយ​ឲ្យ​នគរបាល​ច្រកទ្វារ​តំបន់​ដូង ២០​ម៉ឺន​រៀល​ដោយ​មិន​អាច​តវ៉ា​បានឡើយ ហើយ​បោះ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​និង​សមត្ថកិច្ច​អាវុធហត្ថ​នៅ​តា​ដងផ្លូវ ក៏​ដូចជា​គយ​ចល័ត​តាម​ផ្លូវជាតិ​លេខ​៨ ចំនួន​២០​ម៉ឺន​រៀល​ថែម​ទៀត​។
​ប្រភព​ពី​ក្រុម​អាជីវករ​បានឲ្យដឹង​ទៀត​ថា ពួកគាត់​ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​ខាងកើត​រង្វង់​មូល​ស្វាយ​អន្ទរ ចំនួន​១៥​ម៉ឺន​រៀល​និង​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​នៅ​រង្វង់​មូល​ស្វាយ​អន្ទរ ៥​ម៉ឺន​រៀល ហើយ​ទម្រាំ​ដល់​គោលដៅ​ក្នុង​ស្រុក​ពារាំង និង​ខេត្ត​កណ្ដាល គឺ​អស់​មិន​តិច​ជាង​មួយ​លាន​រៀល​នោះ​ទេ​។​

​ក្រុម​អាជីវករ​ដែលរ​ក​ស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​តំបន់​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៨ ក្នុង​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​ពុំ​បាន​ទទួល​បង្កាន់ដៃ​បង់លុយ​ឬ​លិខិត​ស្នាម​អ្វី​ផ្សេងៗ​នោះទេ​។ មានន័យ​ថា សមត្ថកិច្ច​នៅ​ច្រក​តំបន់​ដូង ក៏ដូចជា​សមត្ថកិច្ច​នៅ​តាម​ផ្លូវជាតិ​លេខ​៨ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាប​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​ធ្វើឲ្យ​ពួកគាត់​រកស៊ី​ស្ទើរ​គ្មាន​សល់​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ទៅហើយ​។

​ក្នុងនោះ​លោក សៅ វណ្ណា មេ​ប៉ុស្ដិ៍​នគរបាល​ច្រកទ្វារ​តំបន់​ដូង ស្រុក​រមាស​ហែក កំពុង​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​ពី​ពួកគាត់​យ៉ាង​គឃ្លើន ដូច្នេះ​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​តទៅ​ទៀត​ឡើយ​។
​ទន្ទឹមនឹងនេះ មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​មិនគួរ​មើលរំលង​អំពើពុករលួយ​របស់​មន្ត្រី​គយ​នៅលើ​ផ្លូវជាតិ​លេខ​៨ នោះទេ ព្រោះ​ពួកគេ​កំពុង​គាប​យកលុយ​ពី​ឈ្មួញ និង​អាជីវករ តាមរបៀប​ពុករលួយ ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន។បឋម

g190213c g190213c2

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!