0

លោក ​​ឡោ សុខា ​ស្នងការនគរបា​លខេត្តមណ្ឌលគិ​រីបណ្ដោយ​ឲលោក សា ​ផល្លាមេប៉ុស្ដិ៍ការ​ពារព្រំដែ​នឡាប៉ាខេ​ប្រព្រឹ​ត្តអំពើពុករលួយម៉ាសេ​រីព្រោះ​ជាមិ​ត្តភក្ដិជិត​ស្និទ្ធ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​ឡា​ប៉ា​ខេ និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្បែរៗ​នោះ​សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក សា ផល្លា មិនអាច​រំលង​បានជា​ដាច់ខាត​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​កែច្នៃ​ពី​០​គ្រឿង​ទៅ​៨០​គ្រឿង​ដឹកឈើ​ចេញទៅ​ស្រុក​យួន​និង​មាន​ម៉ូតូ​ដឹកឈើ​ទៅ​ស្រុក​យួន​ប្រមាណ​២០០​គ្រឿង​ទៅ​៣០០​គ្រឿង ដូច្នេះ​លោក សា ផល្លា មេ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ បើតាម​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក សា ផល្លា ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជាបន្ទាន់​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ឡោ សុខា បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​នេះ​យ៉ាង​រលូន គឺ​ដោយសារ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទាំង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កែច្នៃ និង​ដឹកឈើ​តាម​ម៉ូតូ​សុទ្ធតែ​បង់លុយ​តាម​ការកំណត់​របស់លោក សា ផល្លា មេ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ និង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ ហើយក៏​មានការ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ចល័ត​ផងដែរ​។ ក្នុងនោះ​លោក សា ផល្លា មេ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​ប្រើប្រាស់​ឈ្មោះ​លោក ឡោ សុខា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​ទៀតផង​។

តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ឡា​ប៉ា​ខេ បាន​ឲ្យ​ដឹងថា កន្លងមក​សម្រាប់​រថ​យន្ត​១​គ្រឿង​ត្រូវ​បង់លុយ​ឲ្យ​លោក សា ផល្លា ដល់​ទៅ​៣០០០​ដុល្លារ​ក្នុង​មួយខែ​មិនអាច​តវ៉ា​បានទេ​។ ក្រុម​ឈ្មួញ​បានបញ្ជាក់​ទៀតថា ឥឡូវនេះ​ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​លោក សា ផល្លា ត្រឹម​១៥០០​ដុល្លារ​ក្នុង​១​ខែ​សម្រាប់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ហើយ​អ្នកដឹកឈើ​តាម​រថយន្ត​កែច្នៃ​ឬ​តាម​ម៉ូតូ​សុទ្ធតែ​បង់លុយ​តាម​ការកំណត់​ដូចគ្នា​។ ច្រករបៀង​ជាច្រើន​កន្លែង​ដូចជា ច្រក​ង៉ាំ​យូ​លិ​ត ច្រក​ង៉ាំ​បា​ឡាង ច្រក​ង៉ាំ​បា​វ៉េ និង​ច្រក​ង៉ាំ​ដី ជាដើម​គឺជា​ច្រក​ដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ព្រោះ​លោក សា ផល្លា ជា​អ្នកគ្រប់គ្រង​ច្រករបៀង​ទាំងនេះ​ដោយផ្ទាល់​តែម្តង​។បឋម

60705378_365543820743555_7963661474717499392_n 60357150_1021914911330967_3874918536673492992_n 60349740_2161888780572918_3046791100464365568_n 60201078_351981992126224_3246499215643246592_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!