0

មេគយ​កាំង​ លាងបង្ខំ​អោយឈ្មួញ,​ក្រុមហ៊ុនដឹក​ទំនិញបង់លុ​យក្បាល​ឡាននិង​បង់ប្រចាំ​​ខែ

ខេត្តព្រៃវែង៖ ប្រភពបានឲ្យដឹងថាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង លោក កាំង លាងកំពុងរងនូវ ការរិះគន់ពីមជ្ឈដ្ឋាន អ្នក រកស៊ី ក្នុងករណីគាត់បានប្រើការងារតាម ទម្លាប់គាសង្កត់ បង្ខំអោយឈ្មួញបង់ ប្រាក់គិតជាក្បាល ឡានគិតជាខែ គ្រប់ ឈ្មួ ញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ ផ្លូវជាតិលេខ១និងផ្លូវជាតិ៨ដោយគាត់  ប្រើមធ្យោ បាយដោយយក អំណា ចឥទ្ធិព លក្នុងនាមខ្លួនមានតួនាទីភារកិច្ច  ទប់ស្កាត់ បង្ក្រាបទំនិញរត់ពន្ធ ការប្រមូលពន្ធ  ទៅឆក់យកសេដ្ឋកិច្ចសម្រាប់បុគ្គល ខ្លួនឯង បក្ខ ពួក និងរកប្រភពសេដ្ឋកិច្ចពុករលួយ មួយចំនួនធំទៀតត្រូវយកទៅ បំពេញតម្រូវការថ្នាក់លើ ។ដូច្នេះដើម្បីបាន លុយ ពីឈ្មួញ ក្រៅវិក័្កយបត្របង់ពន្ធចូលរដ្ឋគឺលោក   កាំង លាង រកគ្រប់វិធីសាស្ត្រ  ក្នុងន័យគម្រាម  «បើមិនបង់ លុយគឺ ចាប់ឬ ឆែក ឆេរ» សំដៅរំខានឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន  ខណៈគាត់បានក្តោបព័ត៌មានជុំ ស្គាល់ពីក្រយ៉ៅ  មុខឈ្មួញរកស៊ីគេច ពន្ធ បង់ពន្ធមិនគ្រប់  បង់ពន្ធក្លែងភេទទំនិញ ពីទំនិញនាំចូល បង់ពន្ធខ្ពស់ មកបង់ពន្ធទាបហើយបង់មិន គ្រប់ចំនួនថែមទៀត, ទំនិញ បង្កប់ពិសេសទំនិញគេចពន្ធបង្កប់តាម ឡានក្រុងនេះជាដើម។ឈ្មួញបានរៀបរាប់ ត្រួសៗថា៖ករណីបង់លុយអោយលោក  កាំង លាង ប្រធានសាខាគយ  និងរដ្ឋាករ ខេត្តព្រៃវែង គឺបង់អោយខាងសាខា  ផង បង់ អោយ ខាង គយចល័ត ក្រោមការគ្រប់គ្រងរបស់លោក  កាំង លាង ផង ទើបអាចដំណើរការដឹក ជញ្ជូនលោតឆ័ត្របាន  បង់ពន្ធខ្លះ គេច ពន្ធខ្លះ ទំនិញបង្កប់ខ្លះ ។  ក្នុងនោះលោក កាំង លាង បែកចែកឈ្មួញ  និងក្រុមហ៊ុនដឹកជញ្ជូនជា២ ប្រភេទ៖ ទី១-បើឈ្មួញ មាន បុណ្យស័ក្តិយស មានសែទុយោ មានអ្នកធំផ្តាំផ្ញើ  លោក កាំង លាង អោយបង់តែ ក្បាលឡានទេ ដោយ១ ឡានយក ១៥០ដុល្លារ  ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ-៣០០ដុល្លារ។  ទី២-បើជាឈ្មួញ, ក្រុមហ៊ុនដឹកជញ្ជូនធម្មតា  គឺលោក  កាំង លាង តម្រូវ អោយបង់១ឡាន យក ១៥០ដុល្លារ ទៅ២០០ដុល្លារ ឬពី២៥០ដុល្លារ -៣០០ដុល្លារ និងបង់ប្រចាំ ខែបន្ថែម ក្នុង ១ខែចាប់ពី៥០០០ដុល្លារ  ទៅ១០០០០ម៉ឺនដុល្លារ ។  ក្រៅពីបង់របៀបនេះ  លោក កាំង លាង ក៏បង្ខំអោយ ឈ្មួញបង់ប ន្ថែមមួយជា ន់ទៀតទៅខាងគយចល័តក្រោ មការគ្រប់គ្រងរបស់គាត់ ។ ដោយឡែកឡានក្រុង រាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀតណាម គ្រប់ក្រុមហ៊ុន គឺលួចបង្កប់ទំនិញគេចពន្ធ ទាំងអស់ មានជា សំលៀក បំពា ក់ (ប្រេន) គ្រឿងអេឡិចត្រូនិក ម៉ាស៊ឺន  ប្រេងម៉ាស៊ឺន សត្វក្រួច ។ល។ ពួកគេត្រូវបង់លុយ អោយលោក កាំង  លាង ប្រចាំខែជាក្បាល ឡាននិមួយៗ ទៅតាមក្រុមហ៊ុនមាន ឡានតិចឬច្រើន។ចំពោះទំនិញវិនិយោគ នាំចូល ដែលពន្ធអាករ ជាបន្ទុករ បស់រដ្ឋ មានជាម៉ាស៊ឺន ម៉ាស៊ឺនដេរ កំណាត់  សម្រាប់យកមកដំណើរការអោយ វិស័យក្រុមហ៊ុនកាត់ដេរ  ក៏លោក កាំង លាងបង្ខំ អោយបង់លុយ១ឡាន ២០ដុល្លារផងដែរ ។
ករណី លោក កាំង  ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង  បានជាប់ពាក់ព័ន្ធនិងអំពើពុករ លួយយ៉ាងជ្រៅ ខណៈទឹក បាក់ ទំនប់ ស្រេកឃ្លាននិងផលប្រយោជន៍លាភសក្ការៈ  និងស្របពេលមេអង្គភាពក៏ត្រូវកា រអោយកូនចៅបន្តក់ ឬឆ្ងាញ់ និងលុយ ខ្មៅនេះ ក៏មានមន្ត្រីគយខ្លះលើកឡើងថា៖  លោក កាំង លាង ប្រធានសាខាគយ  និងរដ្ឋាករ ខេត្តព្រៃវែង កំពុងមាន មោទន ភាព  និងការបានលុយដោយការងារទម្លាប់ ។ប៉ុន្តែអំពើពុករលួយនេះអាចឈាន ដល់វិនាស ឬគ្រោះថ្នាក់ដល់ តំណែង ប៉ះពាល់ កិត្តិយសសេចក្តីថ្លៃថ្នូរនិងប៉ះ ពាល់ដល់ថ្នាក់លើក្នុងសម័យកំណែរទ ម្រង់រដ្ឋបាលស៊ីជម្រៅនៃប្រទេសគ្រប់ គ្រង ដោយច្បាប់ នេះ។ ពួកគាត់បន្តថា៖ បច្ចុប្បន្នបញ្ហាលុយ គឺថ្នាក់ លើចាំបាច់ត្រូវទទួលយក មិនមែនហោ ប៉ៅចុះក្រោមទេ។ប៉ុន្តែដល់មានរឿងបែក ពាងប្រហុក ស្អុយឈ្មោះនិងរឿង អំពើពុករលួយ ប្រាកដ ណាស់ថា មេខាងលើមិន ព្រមទទួលយក រឿងទេ បានន័យថា៖  (សក់អ្នកណា ក្បាលអ្នកហ្នឹង!)  នេះជាទម្លាប់ពីមុនទុកដល់បច្ចុប្បន្នកាល។ ពាក់ព័ន្ធករណីលោក  កាំង លាង  ប្រធានសាខាគយ និងរដ្ឋាករ  ខេត្តព្រៃវែង យកលុយក្បាលឡាន  អោយឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន បង់លុយប្រចាំ ខែ ផ្ទុយ ពីគោលការណ៍ណែនាំ លោកបណ្ឌិត គុណ ញឹម អគ្គនាយក  អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ  កម្ពុជា។បឋម

53110988_1581183115345246_8742811015143489536_n-300x150

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!