0

លោក​ លន់ ប៊ុន​ថុលមេបញ្ជា​ការស្នាក់​ការសន្តិសុខ​៧០៩ឃុបឃិ​តឲ្យឈ្មួញដឹ​កជញ្ជូ​នឈើ​ទៅស្រុ​កយួនលោ​កវ៉ា ថន​ អភិបាល​ខេត្តក្រចេះ​និងលោក ទ្រី​ សុភ័ក្ត្រ​ប្រធានមន្ទីរក​សិកម្មខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងាត់​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លន់ ប៊ុន​ថុល​  មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ​៧០៩ បាន​បង្ហើប​ឲ្យ​ដឹង ថា សម្រាប់​ក្រុម​ឈ្មួញ​ ដែល​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​និង​តាម​រថយន្ត​សាំ​យ៉ុង ក៏ដូចជា​រថយន្តផ្សេងៗទៀតចេញទៅ​ស្រុក​យួន​តាម​ផ្លូវជាតិ​លេខ​៨​តំបន់​កា​៣ ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់លោក លន់ ប៊ុន​ថុល មិនអាច​តវ៉ា​បានឡើយ​។ ប្រសិនបើ​អ្នកធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​តំបន់​កា​៣ មិន​បង់លុយ​តាម​ការកំណត់​របស់លោក លន់ ប៊ុន​ថុល ទេនោះ​គឺ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​។ តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​តំបន់​កា​៣ គឺ​ក្នុង​មួយថ្ងៃៗ​លោក លន់ ប៊ុន​ថុល ព្រមទាំង​បក្ខពួក​ប្រមូល​លុយ​បាន​យ៉ាងច្រើន ហេតុនេះហើយ​ទើប​ពួកគេ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០៩ ឃុំ​ក្រញូង​សែន​ជ័យ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ កំពុង​បណ្ដោយ​ឲ្យ​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០៩ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​បន្តិច​ណា​ឡើយ ចំពោះ​វិធានការ​របស់លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​តំបន់​កា​៣ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ពី​១៥​ទៅ​២០​រថយន្ត​និង​រាប់សិប​ម៉ូតូ​តាម​តំបន់​កា​៣ ស្រុក​ស្នួល ខេត្តក្រចេះ ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក លន់ ប៊ុន​ថុល និង​មន្ត្រីក្រោមឱវាទ​។ ចំណែក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​លោក ទ្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈដែល​លោក លន់ ប៊ុន​ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​ក្នុង​ខេត្តក្រចេះ ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក លន់ ប៊ុន​ថុល មេបញ្ជាការ​អាវុធហត្ថ​ស្នាក់ការ​៧០៩ នោះដែរ​បើទោះបី​លោក លន់ ប៊ុន​ថុល នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។បឋម

296 297 298 295-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!