0

លោក​ អ៊ុន​ ចាន់ដា​អភិបាលខេ​ត្តព្រះវិហារបើ​កដៃឲ្យក្រុម​ហ៊ុនក្លូអូវីនរប​ស់ឈ្មួញសេន​ ឡាំ បំផ្លាញ​ព្រៃឈើក្នុង​ឃុំគូលែន​ខាងជើង​ស្រុកគូលែន​តាមអំពើ​ចិ​​ត្ត

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន បាន​ឲ្យ​ដឹងថា ទំនងជា​ឈ្មោះ សេន ឡាំ ម្ចាស់​ក្រុមហ៊ុន​ក្លូ​អូ​វីន ចំណាយ​ដើមទុន​ទៅលើ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​លំដាប់លំដោយ​ទើប​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទាល់តែសោះ​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន​ក្លូ​អូ​វីន បាន​ដឹក​ម៉ាស៊ីន​អារឈើ​តាម​គោយន្ត​ចូលទៅ​ទីតាំង​ក្រុមហ៊ុន​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទប់ស្កាត់​ទេ​។ សូម្បីតែ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ក្លូ​អូ​វីន ដែលមាន​ម្ចាស់​ឈ្មោះ សេន ឡាំ បន្ត​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​គូលែន យ៉ាង​មហន្តរាយ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ក្លូ​អូ​វីន ដែលមាន​ម្ចាស់​ឈ្មោះ សេន ឡាំ កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ខេត្តព្រះវិហារ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា បទបញ្ជា​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ក្រុមហ៊ុន​ក្លូ​អូ​វីន របស់​ឈ្មួញ​ឈ្មោះ សេន ឡាំ នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​កាប់​ឈើ អារច្រៀក​ឈើ និង​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ នោះទេ​ព្រោះ​លោក អ៊ុន ចាន់​ដា នៅតែ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ក្លូ​អូ​វីន របស់​ឈ្មួញ សេន ឡាំ បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គូលែន​ខាងជើង បាន​ឲ្យ​ដឹងថា ឈ្មោះ សេន ឡាំ ដែលជា​ម្ចាស់​ក្រុមហ៊ុន​ក្លូ​អូ​វីន មាន​អាយុប្រមាណ​៥០​ឆ្នាំ ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ច្រើន​ឆ្នាំ​មកហើយ​ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​។ ជាក់ស្ដែង​កន្លងមក​ក្រុមហ៊ុន​ក្លូ​អូ​វីន របស់​ឈ្មួញ សេន ឡាំ អាច​ដឹកជញ្ជូន​ឈើមូល​ធំៗ​ចូលទៅ​អារច្រៀក​ក្នុង​ទីតាំង​ក្រុមហ៊ុន​របស់ខ្លួន​យ៉ាង​សុខ​ស្រួល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ​ចំពោះ​បញ្ហា​ខាងលើនេះ ព្រោះ​ក្រុមហ៊ុន​ក្លូ​អូ​វីន របស់​ឈ្មួញ សេន ឡាំ កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ព្រមទាំង​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់។បឋម

294 59079012_447024982726517_4627111827262668800_n 58619903_2264146217180817_8462588463781249024_n 59480771_277703803117291_4494834359328571392_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!