0

លោក​ ធៀម ម៉ាដែ​នហៅតក់​មេនគរបាលប៉ុ​ស្ដិ៍បឹង​ជ្រោងឃុ​បឃិតឲ្យ​ឈ្មួញដឹ​កជញ្ជូ​ន​ឈើ​ចេញទៅ​ស្រុកយួន​លោក​ ជាម​ ច័ន្ទសោភ័ណ​និងលោក​ បែន​ រ័ត្នស្នងការន​គរបាលខេ​ត្តត្បូងឃ្មុំ​សម្ងំ​ស្ងៀ​ម

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា  ចាប់តាំងពី​លោក ជាម  ច័ន្ទ​សោភ័ណ ទ ទួល បាន​តំណែង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ  ជំនួស​លោក លី ឡេង រួចមក​គឺ​បទល្មើស​ដឹក ជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក  ពុំមាន​ការថយចុះ ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ជាក់ស្ដែង​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង យ៉ាង​ពេញបន្ទុក​ប៉ុន្តែ​លោក ជាម ច័ន្ទ​សោភ័ណ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ មិន​ញញើត​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង ព្រោះ​អាង​មាន​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជា​បង្អែក​រឹងមាំ​ហើយក៏​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ នៅតែ​ឃុបឃិត​បើកដៃ​ពី​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង ឃុំ​ជាំ ស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍​បឹង​ជ្រោង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ពាក់ព័ន្ធ​ទៅនឹង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​នេះ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។ បើតាម​មន្ត្រីនគរបាល​ដែល​ស្និទ្ធ​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ បាន​ឲ្យ​ដឹងថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺជា​ខ្នងបង្អែក​រឹងមាំ​របស់លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ ហេតុនេះហើយ​ទើប​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​បើតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​អំឡុង​ដើមខែ​មេសា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ពេលខ្លះ​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ មិន​នៅ​កន្លែង​ប៉ុន្តែ​កូនចៅ​របស់លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ គឺជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ លើស​នេះ​ទៅទៀត​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ តែង​ប្រើប្រាស់​ឈ្មោះ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​ទៀតផង ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​លោក ធៀ​ម ម៉ា​ដែន ហៅ​តក់ នោះទេ​។បឋម

57604448_423464054869120_3665242970631700480_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!